Yearendyearend1140x150

សម្ដេច ហ៊ុន សែន អរគុណមិត្តចិន ដែលជួយកម្ពុជាគ្រប់កាលៈទេសៈ

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រាប់ពីឆ្វេង)សម្តេច ហ៊ុន សែន​ និងប្រធានាធិបតីចិន លោក ស៊ី ជីងភីង។

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានសម្ដែងនូវការអរគុណមិត្តចិនជាអនេក ដែលតែងតែយកចិត្តទុកដាក់ជួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។

យោងតាមផេកផ្លូវការរបស់សម្ដេច នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានសរសេរថា អរគុណមិត្តចិនជាអនេក។ ជានិច្ចជាកាល មិត្តចិនតែងតែយកចិត្តទុកដាក់ជួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ ក្រៅអំពីជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលមិត្តចិនបានជួយកម្ពុជាកន្លងមក នៅពេលនេះគឺមិត្តចិនបានបញ្ជូនក្រុមវិជ្ជសាស្រ្ត រួមទាំងជំនួយថ្នាំពេទ្យ សម្ភារ និងឧបករណ៍ប្រដាប់ប្រដាប្រើប្រាស់ជាច្រើនសម្រាប់ប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។ កម្ពុជាសូមអរគុណមិត្តចិន នឹងសូមឱ្យចំណងមិត្តភាពនៃប្រទេសទាំងពីរកាន់តែល្អរឹងមាំដូចដែកថែប។

គួរបញ្ជាក់ដែរថា នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានទទួលសម្ភារពេទ្យ សម្រាប់ទប់ស្កាត់វីរុសកូវីដ-១៩ ដែលជាជំនួយរបស់ក្រសួងការពារជាតិរបស់សាធារណរដ្ឋប្រជាមានិតចិន ចំនួន១១មុខ ទម្ងន់ប្រមាណ១៦តោន មានតម្លៃប្រមាណ១លានដុល្លារសហរដ្ឋអាមេរិក។

នេះជាលើកទី៣ហើយ ដែលក្រសួងការពារជាតិប្រទេសចិន បានប្រគល់សម្ភារពេទ្យសម្រាប់ទប់ស្កាត់វីរុសកូវីដ-១៩ ដល់ក្រសួងការពារជាតិកម្ពុជា ដែលការប្រគល់លើកទី១ សម្ភារសម្រាប់ការពារ ទប់ស្កាត់វីរុសកូវីដ-១៩ មានទម្ងន់ជាង ២តោននោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង