Cct850x100 1
1800px x h300px kh

សម្តេច ហ៊ុន សែនប្រកាសបើកឱ្យមានការ«ជួបជុំ»នានាឡើងវិញនៅទូទាំងប្រទេស

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកានេះ បានប្រកាសបើកឱ្យមានការជួបជុំជាទូទៅផ្សេងទៀតឡើងវិញនូវទូទាំងប្រទេសកម្ពុជា។តែសម្តេចបានក្រើន​រំលឹក​ឲ្យអនុវត្តត្រឹម​ត្រូវ​តាម​គោលការណ៍គម្លាតសុវត្ថិភាព។ការប្រកាសនេះ ធ្វើឡើងបន្ថែមលើការ​សម្រេច​អនុញ្ញាតឲ្យ​អ្នក​ចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ អាចមាន​ចំនួន​លើស​ពី២០០នាក់ទៅតាមទំហំទីតាំង​នៃការរៀបចំពិធី។

សម្តេច ហ៊ុន សែន បានថ្លែងថា "ខ្ញុំសូមបញ្ជាក់បន្ថែមថា ការជួបជុំដោយមិនកំណត់ចំនួនមនុស្សចូលរួម តែត្រូវគោរពតាមវិធានសុខាភិបាល ដើម្បីការពារសុវត្ថិភាពពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះ ក៏ត្រូវបានអនុញ្ញាតដូចគ្នាដែរ សម្រាប់ការជួបជុំជាទូទៅផ្សេងទៀត ដើម្បីបំពេញការងារ ឬ ធ្វើសកម្មភាព និង ប្រារព្ធពិធីផ្សេងៗ រួមមាន ការជួបជុំរបស់ប្រជាពលរដ្ឋ, យុវជន សិស្ស និង និស្សិត, កម្មករ-និយោជិត, ក៏ដូចជាការជួបជុំរបស់មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ រួមបញ្ចូលទាំងការជួបជុំស្របតាមច្បាប់អនុញ្ញាត ដែលរៀបចំឡើងដោយគណបក្សនយោបាយនានាផងដែរ ។" 

Khcct banner

អត្ថបទទាក់ទង