Yearendyearend1140x150
Img 0571

សមាគមគ្រឹះស្ថានអប់រំឲ្យអាណាព្យាបាលសិស្សដាក់ពាក្យសុំបញ្ចុះតម្លៃសិក្សាទៅសាលា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានគ្រឹះស្ថានសិក្សាចំនួន១១៣ជាសមាជិក បានអំពាវនាវ និងស្នើសុំដល់អាណាព្យាបាលរបស់សិស្សដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុដោយសារជំងឺកូវីដ១៩ ឲ្យដាក់ពាក្យស្នើសុំទៅសាលាដោយផ្ទាល់ ដើម្បីទទួលបានការបញ្ចុះតម្លៃ។

បើតាមសេចក្តីអំពាវនាវរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានឲ្យដឹងថា អាណាព្យាបាលសិស្សទាំងអស់ សូមដាក់ពាក្យស្នើសុំបញ្ជុះតម្លៃ ដោយជម្រាបពីវិបត្តិហិរញ្ញវត្ថុរៀងៗខ្លួន ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩ជូនដល់ម្ចាស់គ្រឹះស្ថានអប់រំឯកជននីមួយៗ ដើម្បីជួយដោះស្រាយនឹងបន្ធូរបន្ថយឲ្យអស់ពីលទ្ធភាព។

ជាមួយគ្នានេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលសិស្ស ឲ្យចូលរួមដោះស្រាយដោយធ្វើការសម្បទាគ្នាទៅវិញទៅមក និងដោយភាពអត់ធ្មត់បំផុតតាមវិធីឈ្នះៗទាំងអស់គ្នា ដើម្បីឆ្លងផុតដំណាក់កាលលំបាកនេះ។

គួរបញ្ជាក់ថា សេចក្តីអំពាវនាវនេះធ្វើឡើងបន្ទាប់ពីសង្គេតឃើញមានការផ្តុំគ្នាតវ៉ាពីសំណាក់មាតាបិតា និងអាណាព្យាបាលសិស្សនៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និងសាលាអន្តរជាតិ ផារ៉ាហ្គន ដោយតវ៉ាសុំឲ្យសាលាបញ្ចុះតម្លៃសិក្សា ខណៈដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុដោយសារជំងឺកូវីដ១៩។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: គ្រឹះស្ថានអប់
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង