Yearendyearend1140x150

គម្រោងវិនិយោគរបស់ជប៉ុនចំនួន១៤៦បោះទុន២.៨៥៣លានដុល្លារវិនិយោគនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា 

ភ្នំពេញ៖គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួល ស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុនចំនួន ១៤៦គម្រោង ក្នុងទុនសរុបប្រមាណ ២. ៨៥៣លានដុល្លារអាមេរិក បោះវិនិយោគនៅក្នុងប្រទេសកម្ពុជា។នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងចំណោមគម្រោងទាំង១៤៦គម្រោងនោះ គឺក្នុងនោះមានគម្រោងវិនិយោគចំនួន ៦៦ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបប្រមាណ៣៤០លាន ដុល្លារ អាមេរិក។

វិនិយោគជប៉ុនទាំងអស់ គឺផ្តោតសំខានក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និង ការអភិវឌ្ឍធនធានមនុស្សស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ (IDP) ដែលមានចក្ខុវិស័យកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មផ្នែកលើជំនាញឱ្យបានត្រឹមឆ្នាំ២០២៥។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា បានរៀបចំតាក់តែងច្បាប់ វិនិយោគថ្មីនេះ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រលនៃភូមិសាស្ត្រនយោ​បាយ​និង សេដ្ឋកិច្ចដែលបង្កឡើងដោយភាពតានតឹងពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ច, បដិវត្តឧស្សាហកម្មទី៤, បរិវត្តកម្មឌីជី​ថល, និងការរអាក់រអួលនៃខ្សែច្រវាក់តម្លៃសាកលដែលបណ្តាលមកពីការរាតត្បាតនៃ ជំងឺកូវី៥-១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង