Yearendyearend1140x150

អ្នកកាន់សាសនាហិណ្ឌូរាប់រយនាក់ចុះក្នុងទន្លេដែលមានសារធាតុពុលដើម្បីប្រារព្ធពិធីបុណ្យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ្នកកាន់សាសនាហិណ្ឌូរាប់រយនាក់ចុះក្នុងទន្លេដែលមានសារធាតុពុលដើម្បីប្រារព្ធពិធីបុណ្យ ប្រភពរូប៖ voa

ឥណ្ឌា៖ អ្នកកាន់សាសនាហិណ្ឌូរាប់រយនាក់បានថ្វាយបង្គំព្រះព្រះអាទិត្យ ដោយការដើរចុះទៅក្នុងទន្លេ យ៉ាម៉ូណា (Yamuna) ដែលជាទន្លេមានការបំពុលខ្លាំងបំផុតក្នុងពិភពលោក ដើម្បីប្រារព្ធពិធីបុណ្យបុរាណ Chhath Puja ក្នុងទីក្រុង ញូវដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី ១០ ខែវិច្ឆិកា។

ទន្លេដ៏ធំល្វឹងល្វើយត្រូវបានគ្របដណ្ដប់ដោយសារធាតុពុលពណ៌ស ដែលបង្កឡើងការបញ្ចេញចោលពីរោងចក្រឧស្សាហកម្មនានាជុំវិញរដ្ឋធានីនៃប្រទេសឥណ្ឌា។ បើទោះជាយ៉ាងនេះក្តី ដើម្បីប្រារព្ធពិធីបុណ្យ អ្នកកាន់សាសនាជាច្រើនបានឈរនៅក្នុងទឹក ខ្លះថែមទាំងជ្រមុជខ្លួនក្នុងទឹកទន្លេដែលមានជាតិពុលនេះទៀតផង។

ទន្លេ យ៉ាម៉ូណា (Yamuna) មានប្រវែង ១,៣៧៦ គីឡូម៉ែត្រ គឺជាទន្លេមួយក្នុងចំណោមទន្លេដ៏ពិសិដ្ឋបំផុតរបស់ប្រទេសឥណ្ឌាសម្រាប់អ្នកកាន់សាសនាហិណ្ឌូ។ វាក៏ស្ថិតក្នុងចំណោមទន្លេដែលមានការបំពុលខ្លាំងបំផុតក្នុងពិភពលោកផងដែរ។

ប៉ុន្មានឆ្នាំមកនេះ វាកាន់តែកខ្វក់ទៅ ដោយសារទឹកស្អុយភាគច្រើននៃរដ្ឋធានី ថ្នាំសម្លាប់សត្វល្អិតចេញពីកសិដ្ឋាននៃរដ្ឋជិតខាង និងកាកសំណល់ឧស្សាហកម្មពីរោងចក្រហូរចូលទៅក្នុងផ្លូវទឹកនេះ។ បើទោះបីជាមានច្បាប់ប្រឆាំងនឹងការបំពុលក៏ដោយ។

នៅក្នុងទីក្រុងដែលមានខ្យល់អាកាសកខ្វក់បំផុតក្នុងពិភពលោក ផ្លូវទឹកដែលគ្មានសុខភាពល្អ គឺជាក្តីកង្វល់សម្រាប់មនុស្សជាច្រើន។ តែទោះជាយ៉ាងណា ក៏អ្នកគោរពបូជាបានចូលចុះទៅក្នុងទឹកទន្លេនេះជារៀងរាល់ឆ្នាំក្នុងឱកាសពិធីបុណ្យនេះ។

យោងតាមសារព័ត៌មាន AP រដ្ឋធានីរបស់ប្រទេសឥណ្ឌាដែលមានប្រជាជនជាង ២០ លាននាក់ គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានការបំពុលខ្លាំងបំផុតរបស់ពិភពលោក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង