Yearendyearend1140x150

លែងបារម្ភរឿងការសិក្សារបស់កូនទៀតហើយ! សាលាបញ្ញាសាស្ត្រអន្តរជាតិសម្រេចពង្រីកសាខានៅក្នុងបុរី វី លៀម ដើម្បីលើកម្ពស់ការអប់រំនៅខណ្ឌកំបូល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
បុរី វីលៀម និងសាលាបញ្ញាសាស្ត្រអន្តរជាតិបានចុះកិច្ចព្រមព្រៀងលើការសាងសង់ និងបើកដំណើរសាលារៀននៅ បុរី វីលៀម។ 

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិការ ឆ្នាំ២០២១ បុរី វីលៀម និងសាលាបញ្ញាសាស្ត្រអន្តរជាតិបានចុះកិច្ចព្រមព្រៀងលើការសាងសង់ និងបើកដំណើរសាលារៀននៅ បុរី វីលៀម។ កម្មវិធីនេះធ្វើឡើង នៅភូមិអង្គជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលស្ថិតនៅគម្រោងបុរី វីលៀម ថ្មីផ្ទាល់តែម្តង។

ដោយមើលឃើញពីភាពរីកចំរើននៅក្នុងតំបន់នេះគួរឱ្យកត់សំគាល់ពីមួយថ្ងៃទៅមួយថ្ងៃ និងដើម្បីជួយពង្រឹងគុណភាពនៃការអប់រំរបស់ប្អូនៗកុមារនៅតំបន់នេះឱ្យកាន់តែប្រសើរមួយកម្រិតទៀតដូចនេះសាលាបញ្ញាសាស្ត្រអន្តរជាតិ និងបុរី វីលៀមបានសម្រេចធ្វើកិច្ចសហប្រតិបត្តិការគ្នាក្នុងការបើកដំណើរសាខាសាលាបញ្ញាសាស្ត្រអន្តរជាតិររបស់ខ្លួនបន្ថែមទៀត ហើយក៏ជាសាខាដំបូងបំផុតរបស់ខ្លួននៅសង្កាត់កំបូល រាជធានីភ្នំពេញយើងនេះ។

ជាមួយនិងទីតាំងសាលាដែលជាទីតាំងមានសក្តារនុពលបំផុត ដែលស្ថិតនៅក្នុងបុរី វីលៀមគម្រោងថ្មី មានផ្ទៃដីបច្ចុប្បន្នរហូតដល់ជាង១១ហត្ថា និងមានវីឡាជាង២០០ ហើយក៏ជាបុរី ដែលធំជាងគេក្នុងតំបន់ ហើយមានម៉ូតផ្សេងៗពីគ្នាដែលមានភាពស្រស់ស្អាតខ្លាំង រួមជាមួយគ្នានោះក៏មានផ្សារទំនើប វីលៀមផ្លាហ្សារ ដែលកំពុងតែចាប់ផ្តើមសាងសង់ហើយវាក៏ជាផ្សារទំនើបដំបូងគេ មុនគេនៅក្នុងសង្កាត់កំបូលនេះ។

នៅក្នុងកម្មវិធីនោះដែរ លោក វីលៀម ណារ៉ាម័រ (Mr. William Naramore) ដែលជាម្ចាស់គម្រោងបុរី វីលៀម និងជានាយកប្រតិបត្តិរបស់បុរី វីលៀម បានលើកឡើងថា៖ ដើម្បីចូលរួមលើកកំពស់នៃការអប់ និងដើម្បីជួយជម្រុញការសិក្សាររបស់ប្អូនកុមារនៅតំបន់នេះអោយកាន់តែប្រសើរមួយកំរិតទៀត និងដោយមើលឃើញពីចក្ខុវិស័យរបស់ សាលាបញ្ញាសាស្ត្រអន្តរជាតិ ដូចគ្នាទៅនឹងចក្ខុវិស័យរបស់បុរី វីលៀម ដូចនេះ កិច្ចព្រមព្រៀងមួយនេះក៏បានធ្វើឡើងនៅថ្ងៃនេះ។

លើសពីនោះលោកក៏បានប្រកាសថា៖ លោកនឹងផ្តល់នូវអាហាររូបករណ៍ដល់សិស្សក្រីក្រនៅក្នុងតំបន់នេះឱ្យមានឳកាសបានសិក្សានៅសាលាបញ្ញាសាស្ត្រអន្តរជាតិ នៅទីតាំងនេះផងដែរ។

បន្ទាប់មកលោកតាបណ្ឌិតកុល ផេង បិតាស្ថាបនិក និងប្រធានសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាលាបញ្ញាសាស្ត្រអន្តរជាតិក៏បានលើកឡើងបន្ថែមថា៖ សាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាលាបញ្ញាសាស្ត្រអន្តរជាតិមានចក្ខុវិស័យវែងឆ្ងាយក្នុងការអប់រំសិស្ស និស្សិតឱ្យប្រកបវិជ្ជាជីវៈដោយសមត្ថភាពខ្ពស់មានលក្ខណៈនិងចរិយាសម្បត្តិប្រកបដោយសីលធម៌និងគុណធម៌។ ការបង្រៀនត្រូវប្រើភាសាអង់គ្លេស និងភាសាខ្មែរជាយាន។គោលដៅចម្បងគឺអប់រំកូនខ្មែរអោយក្លាយជាពលរដ្ឋគំរូដើម្បីសាងសង្គមជាតិឲ្យបានថ្កុំថ្កើងប្រកបដោយសីលធម៌ និងព្រហ្មវិហារធម៌។មាតាបិតានិងគ្រូបង្រៀនមានតួនាទីសំខាន់ណាស់ក្នុងការអប់រំទាំងកុមារ និងយុវជន។

ក្រោយពីចុះហត្ថលេខានៃកិច្ចព្រមព្រៀងនេះរួចរាល់បុគ្គលិករបស់ បុរី វីលៀម និងសាលាបញ្ញាសាស្ត្រអន្តរជាតិ បានទៅទស្សនាផ្ទះគំរូរ និងបានថតរូបអនុស្សាវរីយ៍ជាមួយគ្នាដោយមនោសសច្ចេតនា ដ៏ស្និតស្នាលផងដែរ។

សូមបញ្ជាក់ផងដែរថា៖ សាលាបញ្ញាសាស្រ្តអន្តរជាតិ នឹងដាក់អោយដំណើរការនៅពេលដែលគម្រោងរួចរាល់ជាស្ថារពរនៅឆ្នាំ២០២៣ និងបើកថ្នាក់សិក្សារចាប់ពីថ្នាក់មតេយ្យ បឋម និងមធ្យមសិក្សារ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់៖ 085 200 909 / 069 32 82 02 ទីតាំង៖ http://bit.ly/bwilliam 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង