Yearendyearend1140x150

«ស្វាយកែវរមៀត»របស់កម្ពុជាបង្ហាញខ្លួនដំបូងនៅពិព័រណ៍ទីក្រុងសៀងហៃប្រទេសចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ផ្លែស្វាយកែវរមៀតរបស់កម្ពុជា តាំងក្នុងពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៤ (ហៅកាត់ថា CIIE)។

សៀងហៃ៖ នៅទីក្រុងសៀងហៃប្រទេសចិន នៅដើមខែវិច្ឆិកានេះ ប្រារព្ធឡើងនៅពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៤ (ហៅកាត់ថា CIIE)។នៅក្នុងកម្មវិធីតាំងពិព័រណ៍នោះ «ស្វាយកែវរមៀត»របស់កម្ពុជា ត្រូវបានដាក់បង្ហាញខ្លួនជាលើកដំបូងនៅក្នុងទីផ្សារចិន។

យោងតាមសេចក្តីរាយការណ៍ពីប្រទេសចិន បានគូសបញ្ជាក់ថា «ស្វាយកែវរមៀត»របស់កម្ពុជាបញ្ចេញក្លិនផ្លែឈើដ៏ក្រអូបបានទាក់ទាញអ្នកទិញ និង ភ្ញៀវអាជីពជាច្រើនឱ្យឈប់ និង ភ្លក់រសជាតិ។ដោយសារតែសាច់របស់វាក្រាស់ រសជាតិផ្អែម ពូជស្វាយនេះបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទិញជាច្រើន។

គួរបញ្ជាក់ថា ផ្លែស្វាយស្រស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ទីផ្សារចិនដោយផ្ទាល់ជាលើកដំបូង កាលកាលពីថ្ងៃទី ៧ ឧសភា ឆ្នាំ២០២១ ខណៈចម្ការស្វាយចំនួន ៣៧ និងរោងចក្រវេចខ្ចប់ចំនួន ៥ ត្រូវបានអនុញ្ញាតឱ្យនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន។

ក្រុមហ៊ុន SHANGHAI K J IMPORT & EXPORT CO,.LTD.គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនORIENT INTERNATIONAL (HOLDING)CO.,LTD.ដែលជា “អ្នកចង្អុលបង្ហាញផ្លូវ” នាំចូលផ្លែស្វាយ "កែវរមៀត" របស់កម្ពុជា។ ក្រុមហ៊ុននេះ បានធ្វើពាណិជ្ជកម្មនាំចេញនាំចូលអស់រយៈពេលជាច្រើនឆ្នាំ ហើយក្រុមហ៊ុនបានរក្សាទំនាក់ទំនងពាណិជ្ជកម្មកសិកម្មយ៉ាងជិតស្និទ្ធជាមួយដៃគូកម្ពុជា។

គួររំលឹកថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលចិនតាមរយៈរដ្ឋបាលគយចិន បានអនុម័តទទួលស្គាល់ជាផ្លូវការ នូវបញ្ជីឈ្មោះចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន០៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន។ ផ្លែស្វាយស្រស់កម្ពុជា គឺជាផ្លែឈើស្រស់ទី២ បន្ទាប់ពីផ្លែចេកស្រស់ ដែលអាចនាំចេញ ទៅប្រទេសចិនដោយផ្ទាល់។

រយៈពេល៩ខែក្នុងឆ្នាំ២០២១នេះ កម្ពុជានាំចេញផ្លែស្វាយស្រស់ និងស្វាយកែច្នៃទៅកាន់ទីផ្សារប្រទេសចិន បានចំនួនជាង២០០តោន ដោយក្នុងនោះកម្ពុជានាំចេញផ្លែស្វាយស្រស់ដោយត្រង់ជាលើកដំបូងទៅកាន់ប្រទេសចិនបានចំនួន២១១តោនដែលធ្វើឡើងកាលពីខែឧសភា ឆ្នាំ២០២១នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង