Yearendyearend1140x150

លោកស៊ី ជីនពីងចុះណែនាំទប់ស្កាត់មេរោគ«កូរ៉ូណា»ជាលើកដំបូងនៅក្រុងប៉េកាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
រាជ សី
/

ចិន៖ លោកស៊ី ជីនពីង អគ្គលេខាធិការគណៈកម្មាធិការបក្សកុម្មុនីស្ត ប្រធានរដ្ឋ និង ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមកាលពីថ្ងៃទី១០ ខែកុម្ភៈ បានចុះធ្វើការណែនាំការងារបង្ការ និងត្រួតពិនិត្យការរីករាលដាលនៃជំងឺរាតត្បាតថ្មី«កូរ៉ូណា»នៅទីក្រុងប៉េកាំង ប្រទេសចិន។

នេះជាលើកដំបូងហើយដែលលោកស៊ី ជីនពីងចុះណែនាំទប់ស្កាត់មេរោគ«កូរ៉ូណា»។លោក បានចុះទៅសហគមន៍អានហួរលី ផ្លូវអានជិន ខណ្ឌឆាវយ៉ាង ដើម្បីស្វែងយល់ពីស្ថានភាពនៃការបង្ការ និងការត្រួតពិនិត្យរួមគ្នានៃការរីករាលដាលមេរោគប្រភេទថ្មី និង ការធានានៃការផ្គត់ផ្គង់របស់ប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងសួរសុខទុក្ខប្រជាពលរដ្ឋមូលដ្ឋាន និងក្រុមការងារ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង