Cct850x100 1
1800px x h300px kh

អូស្រ្តាលីផ្តល់វ៉ាក់សាំង Pfizer ចំនួន ២,៣៥លានដូសដល់កម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖លោកជំទាវ ម៉ារីស ផេន (Marise Payne) រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ដ្រាលី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អដែលមានស្រាប់រវាងកម្ពុជា និងអូស្ដ្រាលី។ក្នុងដំណើរទស្សនកិច្ចនោះ លោកជំទាវអះអាងថា អូស្រ្តាលីផ្តល់វ៉ាក់សាំង Pfizer ចំនួន ២,៣៥លានដូសដល់កម្ពុជា។

ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ម៉ារីស ផេន បានកោតសរសើរអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពរបស់កម្ពុជា តាមរយៈកម្មវិធីជំរុញការចាក់វ៉ាក់សាំង ដើម្បីធានាបាននូវការបើកឡើងវិញជាបណ្តើរៗនូវសកម្មភាពសង្គមសេដ្ឋកិច្ច ខណៈពេលតស៊ូជម្នះជំងឺកូវីដ-១៩។

នៅចំពោះមុខសម្តេច ហ៊ុន សែន លោកជំទាវ ម៉ារីស ផេន (Marise Payne) បានអះអាងថា អូស្រ្តាលីក្នុងការផ្តល់វ៉ាក់សាំងហ្វាយស្ស៊ឺ (Pfizer) ចំនួន ២,៣៥ លានដូស ដល់កម្ពុជា ហើយដែលវ៉ាក់សាំងចំនួន ១លានដូស នឹងមកដល់កម្ពុជានៅដំណាច់ឆ្នាំ២០២១។

ជាមួយគ្នានោះ លោកជំទាវ ម៉ារីស ផេន បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់របស់អូស្រ្តាលី ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានគាំទ្រដល់អូស្រ្តាលី ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន និងបានបញ្ជាក់ឡើងវិញនូវការគាំទ្រពេញលេញ របស់អូស្រ្តាលីចំពោះកម្ពុជា ដើម្បីធានាបាននូវការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ប្រកបដោយជោគជ័យ៕


Khcct banner

អត្ថបទទាក់ទង