Yearendyearend1140x150

បុរសម្នាក់ត្រូវបានឃាត់ខ្លួនអប់រំ ក្រោយបញ្ចេញមតិរឿងនគរបាលពន្លត់អគ្គិភ័យ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
បុគ្គលដែលបញ្ចេញមតិតាមរយៈការផ្សាយផ្ទាល់ករណីភ្លើងឆេះផ្ទះ ប៉ះពាល់ដល់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ។
រូបភាព៖ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ

ភ្នំពេញ៖ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានកោះហៅបុរសម្នាក់មកអប់រំ និងសុំទោសជាសាធារណៈ ចំពោះការបញ្ចេញមតិក្នុងហេតុការណ៍ពន្លត់អគ្គិភ័យមួយដោយសរសេរថា«រកលុយសិន បើលុយមិនដល់គឺមិនបាញ់ទេ»និងមួយឃ្លាទៀត«ចាំលុយបានបាញ់» ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រលំមកលើកងកម្លាំងក្នុងការបំពេញការងារពន្លត់អគ្គិភ័យ។

បើតាមការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានស្រាយបំភ្លឺ និងបដិសេធចំពោះការលើកឡើងរបស់គណនីយហ្វេសបុកឈ្មោះ Trā JīRø ដែលបានសរសេរខុសពីការពិត និងធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើកងកម្លាំងសមត្ថកិច្ច ខណៈដែលកងកម្លាំងបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ។

ការិយាល័យនគរបាល បានឱ្យដឹងទៀតថា បុរសម្នាក់ឈ្មោះ ធា ចិត្ត្រា ដែលជាម្ចាស់អាខោនហ្វេសប៊ុក Trā JīRø បានបញ្ចេញមតិថា«រកលុយសិន បើលុយមិនដល់គឺមិនបាញ់ទេ»និងមួយឃ្លាទៀត«ចាំលុយបានបាញ់» គឺជាព័ត៌មានមិនពិត និងជាការប្រមាថមើលងាយមកលើកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ។

បច្ចុប្បន្ននេះ បុរសខាងលើត្រូវបានសមត្ថកិច្ចកោះហៅ ចូលខ្លួនមកបំភ្លឺ និងបានសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន ចំពោះការបញ្ចេញមតិក្នុងករណីអគ្គិភ័យកើតឡើងក្នុងបុរីពិភពថ្មីចំការដូង ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២១។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង