Yearendyearend1140x150

នាយករដ្ឋមន្ត្រី៖ដាស់តឿនមន្ត្រីក្រសួងរៀបចំដែនដីមានកន្លែងល្អហើយត្រូវធ្វើការឱ្យមានប្រសិទ្ធភាព

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សម្ដេចតេជោ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

ភ្នំពេញ៖សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ដាស់តឿន ជាសារក្រើនរំលឹកទៅដល់មន្រ្តីបម្រើការនៅក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ឱ្យបម្រើការងារឱ្យបានល្អជូនប្រជាជន។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅថ្ងៃនេះ សម្ដេចតេជោ បានថ្លែងថាមន្ត្រីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ត្រូវខិតខំបំពេញការងារអោយបានល្អប្រសើរ។

សម្ដេចបានបន្ថែមទៀតថា ត្រូវរួមថែរក្សាសមិទ្ធផលដែលកើតមាននេះឱ្យបានគង់វង្សប្រើប្រាស់អោយបានយូរអង្វែង មានកន្លែងធ្វើការល្អហើយ ត្រូវធ្វើការឱ្យមានប្រសិទ្ធភាព និងចំនុចមួយទៀតត្រូវចេះសន្សំ ទឹក ភ្លើង ផងដែរ។

យ៉ាងណាមិញ សម្តេចនាយករដ្ឋមន្ត្រី បានផ្ដល់នូវការណែនាំទៅកាន់មន្ត្រីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នូវចំណុចសំខាន់៣រួមមាន៖ ១- ត្រូវបន្តខិតខំចេញប័ណ្ណកម្មសិទ្ធិឱ្យប្រជាពលរដ្ឋអោយបានឆាប់។ ២- ត្រូវបន្តខិតខំដោះស្រាយជំលោះដីធ្លី ជាពិសេសការដោះក្រៅប្រព័ន្ធតុលាការ និងទី៣-ត្រូវខិតខំបន្តដោះស្រាយដីសម្បទានសង្គមកិច្ចជាបន្តបន្ទាប់ទៀត។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង