Yearendyearend1140x150
Img 0571

ត្រីមាសទី១ឆ្នាំ២០២០ កាស៊ីណូណាហ្គាវើលរកចំណូលបាន៣៦៩លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ត្រីមាសទី១ឆ្នាំ២០២០ កាស៊ីណូណាហ្គាវើលរកចំណូលបាន៣៦៩លានដុល្លារ។

ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវើលបានបង្ហើបឲ្យដឹងថា ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនផ្នែកអាជីវកម្មកាស៊ីណូក្នុងត្រីមាសទី១ (ខែមករា ដល់ ខែមីនា)ឆ្នាំ២០២០ មានការកើនឡើង១៥ភាគរយ ស្មើនឹង៣៦៩លានដុល្លារអាមេរិក។

គិតត្រឹមចុងខែមីនា ដោយសារកម្ពុជាមិនបានដាក់កម្រិតលើការធ្វើដំណើរ ភ្ញៀវទេសចរមកពីប្រទេសចិន ដូច្នេះណាហ្គាវើលបានក្លាយជាគោលដៅកាស៊ីណូមួយក្នុងចំនោមទិសដៅកាស៊ីណូមួយចំនួននៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលភ្ញៀវទេសចរចិនអាចមកទស្សនាបាន។

បើតាមប្រភពពីណាហ្គាវើល ក្នុងរយៈពេលមួយខែមុន ដោយសារតែការឆ្លងវីរុសថ្មីមានកម្រិតទាប ដូច្នេះភ្ញៀវវីអាយភីដែលមកលេងនៅណាហ្គាវើលមានអារម្មណ៍ធូរស្រាលជាងមុន។ លទ្ធផលនេះក៏ទទួលបានអត្ថប្រយោជន៍ពី​ភ្លៀវជនបរទេសធំៗ (ភាគច្រើនជាពាណិជ្ជករចិនដែលរស់នៅទីក្រុងភ្នំពេញ) និងអតិថិជនមកពីអាស៊ីអាគ្នេយ៍ (ភាគច្រើនជាជនជាតិម៉ាឡេស៊ី) ។

ទោះយ៉ាងណាលក៏ដោយ បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា កាស៊ីណូណាហ្គាវើលត្រូវបានផ្អាកជាបណ្តោះអាសន្នចាប់តាំងពីថ្ងៃទី១ ខែមេសា កន្លងមក។គិតត្រឹមដំណាច់ខែមីនានេះ សាច់ប្រាក់ និងប្រាក់បញ្ញើរបស់ក្រុមហ៊ុនមានប្រមាណ៤៧៣លានដុល្លារអាមេរិក ក្រុមហ៊ុននឹងមានសមត្ថភាពសងបំណុលដល់ពេលកំណត់(senior debt)ចំនួន៣០០លានដុល្លារអាមេរិកនៅខែឧសភាឆ្នាំក្រោយ។ បន្ទាប់ពីបានសងបំណុលរួច នោះបំណុលរបស់ក្រុមហ៊ុននឹងស្មើសូន្យ ហើយរំពឹងថានឹងរក្សាលំហូរសាច់ប្រាក់យ៉ាងរឹងមាំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង