Yearendyearend1140x150
Img 0571

ព្រះពុទ្ធចូលនិពាន្ធប្រវែង៩,១ម៉ែត្រ ត្រូវបានជួសជុលឡើងវិញដោយក្រសួងវប្បធម៌

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ព្រះពុទ្ធចូលនិពាន្ធ ដែលមានប្រវែង៩,១ម៉ែត្រ ស្ថិតនៅលើកំពូលភ្នំប៉ែកខាងកើតនៃភ្នំព្រះរាជទ្រព្យ។ 

ភ្នំពេញ៖ ព្រះពុទ្ធចូលនិពាន្ធ ដែលមានប្រវែង៩,១ម៉ែត្រ ស្ថិតនៅលើកំពូលភ្នំប៉ែកខាងកើតនៃភ្នំព្រះរាជទ្រព្យ ត្រូវបានជួសជុលឡើងវិញ ក្រោមគម្រោងអភិរក្សនិងជួសជុលដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អគ្គនាយកដ្ឋានបេតិកភណ្ឌ នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ។

បើតាមក្រសួងវប្បធម៌ បានឱ្យដឹងថា ព្រះពុទ្ធចូលនិពាន្ធ ពីព្រះកេសទៅដល់ទៅដល់ចុងព្រះបាតប្រវែង ៩,១ម៉ែត្រ ស្ថិតនៅក្នុងភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

បើតាមតាមការបញ្ជាក់បន្ថែមក្នុងគម្រោង ព្រះពុទ្ធចូលនិពាន្ធព្រះភ័ក្ត្រព្រះអង្គបែរទៅទិសខាងជើង និងព្រះបាតបែរទៅទិស ខាងលិច។

ព្រះពុទ្ធចូលនិពាន្ធនេះ សង់ឡើងពីថ្មបាយក្រៀម និងសាវករបស់ព្រះពុទ្ធ ធ្វើពីថ្មភក់នៅសល់រូបរាងចំនួន២០អង្គ។

សព្វថ្ងៃនេះព្រះពុទ្ធចូលនិពាន្ធ និងសាវក នេះត្រូវបានបាក់បែកខ្ទេចខ្ទីអស់ហើយ ឃើញមាននៅសេះសល់តែបំណែកថ្មភក់ និងខឿនថ្មបាយក្រៀមប៉ុណ្ណោះ។

ចំណែកកាលបរិច្ឆេទ មិនមានការកត់ត្រាឬដឹងលម្អិតថាសាងសង់ឡើងនៅឆ្នាំណា គ្រាន់តែដឹងបានតាមរយៈសិលាចារឹកភ្នំបាខែង បាននិយាយពីការជួសជុលរបស់ព្រះ គឺសង្ឃរាជមុទីបពិត្រចំពោះបដិមាករមួយចំនួននៅលើភ្នំព្រះរាជទ្រព្យនៅចុងស.វទី១៦ និងតាមឯកសារទស្សនាវដ្ដីគ្រូបង្រៀនខ្មែរលេខ៨ ខែឧសភា គ.ស១៩៦៩។

សូមជម្រាបជូនថា គម្រោងនេះធ្វើឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អគ្គនាយកដ្ឋានបេតិកភណ្ឌ នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ ឆ្នាំ២០២១។ ឧបត្ថម្ភថវិកាដោយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិង ថវិកាសប្បុរសជន លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង។


ព្រះពុទ្ធចូលនិពាន្ធ ដែលមានប្រវែង៩,១ម៉ែត្រ ស្ថិតនៅលើកំពូលភ្នំប៉ែកខាងកើតនៃភ្នំព្រះរាជទ្រព្យ ថតពីលើ
សកម្មភាពជួសជុល ព្រះពុទ្ធចូលនិពាន្ធ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង