Cct850x100 1
1800px x h300px kh

អាជ្ញាធរចិនកំណត់ស្តង់ដារតម្លៃនៃការបរិច្ចាគសរីរាង្គ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អាជ្ញាធរចិនកំណត់ស្តង់ដារតម្លៃនៃការបរិច្ចាគសរីរាង្គ

ចិន៖ ជារឿយៗមានព័ត៌មានអំពីសរីរាង្គត្រូវបានលក់នៅក្នុងទីផ្សារងងឹតក្នុងប្រទេសចិន ប៉ុន្តែតម្លៃផ្លូវការសម្រាប់ការបរិច្ចាគសរីរាង្គគឺកម្រណាស់។ ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា អាជ្ញាធរខេត្តហឺណាន (Henan) បានកំណត់ស្តង់ដារថ្លៃសេវាសម្រាប់អ្នកបរិច្ចាគសរីរាង្គ ដោយតម្លៃថ្លើមរបស់មនុស្សពេញវ័យគឺ ២៦ ម៉ឺនយ័ន និងបេះដូងគឺ ១០ ម៉ឺនយ័ន។ ក្រោយពីព័ត៌មាននេះ ចេញផ្សាយមក បានធ្វើឱ្យមានការពិភាក្សាគ្នាយ៉ាងក្តៅគគុកតាមបណ្ដោញអ៊ីនធឺណិត ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន "Xinhuanet" បានដកស្រង់នូវព័ត៍មានរបស់ការសែត "Zhengzhou Evening News" ផ្សាយថា ដើម្បីគ្រប់គ្រងបន្ថែមទៀត នូវការគ្រប់គ្រងការបរិច្ចាកសរីរាង្គមនុស្ស និងការប្តូរសរីរាង្គនៅក្នុងខេត្ត Henan នាយកដ្ឋានចំនួន ៦ ដោយមានគណៈកម្មការសុខាភិបាលខេត្តហឺណាន នាយកដ្ឋានហិរញ្ញវត្ថុខេត្ត និងនាយកដ្ឋានត្រួតពិនិត្យគ្រប់គ្រងទីផ្សារខេត្តជាដើម បានរួមគ្នាចេញសេចក្តីជូនដំណឹងមួយ និងបានប្រកាស "ស្ដង់ដារតម្លៃនៃការបរិច្ចាគសរីរាង្គនិងតម្លៃទទួលបានពីការបរិច្ចាគសរីរាង្គនៅក្នុងខេត្ត ហឺណាន "។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា បទដ្ឋាននៃការគិតថ្លៃគឺផ្អែកលើគោលការណ៍មិនរកប្រាក់ចំណេញ និងសំណងថ្លៃដើម។ តម្លៃដែលបានរៀបរាប់ខាងលើមិនមែនជា "តម្លៃលក់" នៃសរីរាង្គនោះទេ ប៉ុន្តែជាថ្លៃដើម និងថ្លៃចំណាយដែលត្រូវកើតឡើងនៅក្នុងបរិច្ចាគសរីរាង្គ ដូចជាការវាយតម្លៃសរីរាង្គ ការថែទាំមុខងារសរីរាង្គ ការធ្វើតេស្ត និងការរក្សាទុក និងការដឹកជញ្ជូនក្នុងអំឡុងពេលដំណើរការបរិច្ចាគ។ សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា ការចេញឯកសារនេះ នឹងធ្វើនិយតកម្មបន្ថែមទៀតនៃតម្លៃ ដើម្បីធានានិងការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកបរិច្ចាគ និងអ្នកទទួលបរិច្ចាគ។

ទោះបីការជូនដំណឹងនេះ បានសង្កត់ធ្ងន់ថាការបរិច្ចាគសរីរាង្គ គឺជាការស្ម័គ្រចិត្ត និងឥតគិតថ្លៃក៏ដោយ ប៉ុន្តែអ្នកនិយមលេងអ៊ីនធើណែតមួយចំនួននៅតែជឿថា "ទីបំផុតខ្ញុំដឹងថាក្រលានមានតម្លៃប៉ុន្មានហើយ" ៕

Khcct banner

អត្ថបទទាក់ទង