Cct850x100 1
1800px x h300px kh

លេខាធិការដ្ឋានរដ្ឋសភាជូនដំណឹងឱ្យមន្ត្រីចូលខ្លួនប្រកាសទ្រព្យសម្បត្តិ និងបំណុល

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី ៤ វិច្ឆិកានេះ បានចេញសេចក្តីជូនដំណឹងជូនដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា មានឋានៈស្មើប្រធាននាយកដ្ឋានឡើង ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល។នេះបើយោងតាមសេចក្តីជូនដំណឹងដែលស៊ីស៊ីថាមស៍ទទួលបាន។

ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានជូនដំណឹងដល់ ទីប្រឹក្សា ជំនួយការ ព្រមទាំងមន្ត្រី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា មានឋានៈឬឋានៈស្មើប្រធាននាយកដ្ឋានឡើង ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និង បំណុល (បុគ្គលដែលបានប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ខ្លួនក្នុងថ្ងៃខែណាមួយក្នុងឆ្នាំ២០២០)ដោយបំពេញឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០២២ តាមកាលបរិច្ឆេទរបស់អង្គ ភាពប្រឆាំងអំពើពុករលួយ គឺនៅសប្តាហ៍ទី២ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២៕


Khcct banner

អត្ថបទទាក់ទង