Yearendyearend1140x150

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភ២០លានរៀនដល់កុមារ គង់ សីហា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ខាងឆ្វេង៖អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ខាងស្តាំ៖ កុមារាគង់ សីហា

ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប ដែលគេស្គាល់ថាជាអ្នកឧកញ៉ាវ័យក្មេង និង កំពុង​មានឈ្មោះបោះសំឡេងក្នុងវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា បានប្រកាសជួយសម្ភារៈដល់កុមារគង់ សីហា ២០​លាន​រៀល​សម្រាប់ការសិក្សា។

 យោងតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានគូសបញ្ជាក់ថា "ក្មួយប្រុសពូជួយសម្ភារៈក្មួយ២០​លានរៀល​សម្រាប់ការសិក្សានិង ឪពុកម្ដាយរបស់ក្មួយ ការពិតទៅក្មួយមានសំណាងណាស់ ដែលមានឱកាសចូលរៀន ក្មួយត្រូវតែតស៊ូ បើប្រទេសយើងគ្មានសន្តិភាពទេ សូម្បីការរៀនសូត្រក៏យើងមិនអាចរៀនបានដែរពូគ្មានពាក្យអ្វីច្រើនទេ មានតែពាក្យថាក្មួយតស៊ូ សូមគ្រួសារឬតំណាងគាត់ ទាក់ទងក្រុមការងារពូ 070 451 400"។

គួរបញ្ជាក់ថា ក្មេងប្រុសតូចអាយុ៧ឆ្នាំនេះមានឈ្មោះ គង់ សីហា រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។សីហា ទើបតែបានចូលរៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ៥ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឳពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនសម្រាប់ធ្វើនោះទេ។ កន្លងមក ពួកគាត់តែងតែយកកូនទៅធ្វើស្រែនៅឯស្រុកស្វាយលើជាមួយ ដោយសារតែមិនទាន់អាចចូលរៀនបាន តែដល់ពេលសាលាបើកទទួលឱ្យចូលរៀន ទើបយកកូនមកផ្ញើរជាមួយមីង ឬអ្នកជិតខាងនៅជាប់ផ្ទះឱ្យជួយមើល និងដើម្បីឱ្យកូនបានចូលរៀននឹងគេ។

ក្មួយប្រុសសីហា បានមកចូលរួមទទួលយកអំណោយជាសម្ភារៈសិក្សាពីកម្មវិធី”តោះអាន និងបង្គន់អនាម័យដើម្បីសុខភាពកាន់តែប្រសើរ”(Let’s Read & Toilet for Better Health 2021) កាលពីថ្ងៃអាទិត្យទី៣១ខែតុលាឆ្នាំ២០២១កន្លងទៅ ដែលជាគម្រោងរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI Cambodia) និងមានការចូលរួមពីរដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីចែកសម្ភារៈសិក្សាដល់សិស្សជាង៩០០នាក់មកពីសាលាចំនួន៤ និងសាងសង់បន្ទប់ទឹកថ្មីជូនដល់សាលាបឋមសិក្សាជ័យផងដែរ។

ទាំងប្តី និងប្រពន្ធ ដែលជាឳពុកម្តាយរបស់សីហាមិនមានទូរស័ព្ទប្រើប្រាស់នោះទេ តែប្រសិនបើមានសប្បុរសជនចង់ទំនាក់ទំនងជួយឧបត្ថម្ភតាមរយៈរូបភាពណាមួយ អាចទំនាក់ទំនងដោយផ្ទាល់ទៅកាន់លេខទូរស័ព្ទ ០៩៧ ៦៩៨ ៥៤៧០ (លោកយាយ ដូ តាំ) ដែលត្រូវជាជីដូនរបស់ក្មួយប្រុសសីហាបាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង