Yearendyearend1140x150

ថៃអំពាវនាវឲ្យចិនបើកព្រំដែនឡើងវិញដើម្បីជំរុញការនាំចេញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ថៃអំពាវនាវឲ្យចិនបើកព្រំដែនឡើងវិញដើម្បីជំរុញការនាំចេញ ប្រភពរូប៖ The Nation Thailand

ថៃ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ជូរីន ឡាក់សាណាវីស៊ីត (Jurin Laksanawisit) បានជួបជាមួយឯកអគ្គរដ្ឋទូតចិន លោក ហាន់ ជឺឈៀង (Han Zhiqiang) កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីការពង្រីកពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

នៅក្នុងកិច្ចប្រជុំនោះ លោក ជូរីន បានស្នើឱ្យប្រទេសចិនបើកឡើងវិញនូវប៉ុស្តិ៍ត្រួតពិនិត្យសំខាន់ៗចំនួនពីរគឺ Mohan និង Guan Lei ដែលត្រូវបានបិទដោយសារតែជំងឺរាតត្បាត Covid-19 ។ លោកបានបន្តថា «យើងបានស្នើឲ្យឯកអគ្គរដ្ឋទូតជួយប្រទេសថៃនាំចូលផ្លែឈើតាមច្រក Guan Lei ហើយក៏ឲ្យមន្ត្រីរដ្ឋពាក់ព័ន្ធពិនិត្យរោងចក្រសំបុកមាន់និងបក្សីក្នុងស្រុក ដើម្បីមើលថាតើយើងអាចជំរុញការនាំចេញផលិតផលទាំងនេះដែរឬទេ»។

លោក Jurin បាននិយាយថា "យើងក៏បានស្នើឱ្យបេសកជនជំរុញឱ្យ COFCO ដែលជាសាជីវកម្មនាំចូលអង្ករក្នុងប្រទេសចិន ពន្លឿនការនាំចូលអង្ករដែលនៅសល់ចំនួន ២៨០,០០០ តោន ស្របតាមអនុស្សរណៈនៃការយោគយល់គ្នារវាងថៃ-ចិន" ។

ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ តម្លៃពាណិជ្ជកម្មថៃ-ចិនមានចំនួន ៧៦.៦៩ ពាន់លានដុល្លារអាមេរិក កើនឡើង ៣១.៦១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង