Yearendyearend1140x150
Img 0571

កម្ពុជានឹងទទួលឥទ្ធិពលភ្លៀង ផ្គរ រន្ទះ ចាប់ពីថ្ងៃទី៣-៩វិច្ឆិកា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងធនធានទឹកបានចេញសេចក្តីប្រកាសថា ក្នុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ នៅថ្ងៃទី៣-៤ ខែវិច្ឆិកា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន។​ នៅថ្ងៃទី៥-៨ ខែវិច្ឆិកា ឥទ្ធិពលពីជ្រលងសម្ពាធទាបប៉ាស៊ីហ្វិក។ ចាប់ថ្ងៃទី៩ ខែវិច្ឆិកា ឥទ្ធិពលពីមូសុងឦសាន ក្នុងកម្រិតមធ្យម អាចធ្វើឲ្យសីតុណ្ហភាពអប្បបរិមាធ្លាក់ចុះ បន្តិច (រយ:ពេលមួយសប្តាហ៍) ក្នុងរង្វង់ពី២០-២២ °C។ រួមជាមួយខ្យល់ត្រជាក់បក់មកពីទិសឦសាន។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល - សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C - សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C - អាចនឹងមានភ្លៀងលាយឡំផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយ ទៅមធ្យម។ ក្នុងនោះបណ្តារាជធានីខេត្តនៅ ភាគខាងក្រោមនឹងបណ្តាខេត្តមានព្រំប្រទល់ជាប់និងប្រទេសវៀតណាម អាចនឹងមានភ្លៀងលាយឡំ ផ្គរ រន្ទះ ក្នុងកម្រិតពីតិចទៅបង្គួរ ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ [ B - សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ ១៨ - សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C | - អាចនឹងមានភ្លៀងធ្លាក់តិចតួច ។

៣-តំបន់មាត់សមុទ្រ ៖ - សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C - សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ •C - អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គរ ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង