Cct850x100 1
1800px x h300px kh

ត្រឹមតែ១ថ្ងៃដើមខែវិឆ្ឆិកាកម្ពុជានាំចេញ«កសិផល»ទៅក្រៅបានជាង៤ម៉ឺនតោន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖លទ្ធផលនៃការនាំចេញកសិផលក្រៅពីអង្កររបស់កម្ពុជាក្នុងរយៈពេលតែមួយថ្ងៃ ដើមខែវិឆ្ឆិកា ឆ្នាំ២០២១ ប្រទេសកម្ពុជានាំចេញ«កសិផល»ទៅក្រៅបានជាង៤ម៉ឺនតោន ទៅកាន់ទិសដៅ ១០ ប្រទេស។នេះបើយោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម។

យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម នៅល្ងាចថ្ងៃទី០១ ខែវិឆ្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងរយៈពេលតែមួយថ្ងៃ ដើមខែវិឆ្ឆិកា ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៤១ ៦៧១,២០ តោន ទៅកាន់ទិសដៅ ១០ ប្រទេស។

ផលិតផលដែលបាននាំចេញច្រើនជាងគេគឺ ស្រូវ មានចំនួន ១៦ ០០០,០០ តោន ទៅកាន់ប្រទេសវៀតណាម, ដំឡូងមីស្រស់មានចំនួន ១១ ២៥០,០០ តោន ទៅកាន់ប្រទេសវៀតណាម និងថៃ,ផ្លែស្វាយស្រស់មានចំនួន ៣ ៥៧០,៥៨ តោន ទៅកាន់ប្រទេសវៀតណាម ចិន និងថៃ,ផ្លែចេកស្រស់មានចំនួន ៣ ៥៣២,៩៦ តោន ទៅកាន់ប្រទេសចិន,សណ្តែកសៀងមានចំនួន ២ ៥០០, ០០ តោន ទៅកាន់ប្រទេសវៀតណាម៕


Khcct banner

អត្ថបទទាក់ទង