Yearendyearend1140x150

ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង៨ពាន់នាក់បន្ថែមនៅថ្ងៃនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង៨ពាន់នាក់បន្ថែមនៅថ្ងៃនេះ ប្រភពរូប៖ The Bangkok Post

ថៃ៖ ប្រទេសថៃ បានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៨,១៦៥ នាក់បន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន ៥៥ នាក់ នៅថ្ងៃទី១ ខែវិច្ឆិកា នេះ។

ក្រសួងសុខាភិបាលថៃ បានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មីចំនួន ៨,១៦៥ នាក់បន្ថែមទៀត ដែលបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះមាន ៥២៥ នាក់ បានរកឃើញនៅក្នុងពន្ធធនាគារ។

ខណៈអ្នកជំងឺ ៩៩, ២២៧ នាក់ បានជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ ហើយករណីសរុបនៅក្នុងប្រទេសនេះ បានកើនឡើងចំនួន ១,៩២០,១៨៩ នាក់ ជាមួយនឹងករណីស្លាប់សរុបចំនួន ១៩,២៦០ នាក់។

ដោយឡែកមនុស្ស ១៤១,៣៣០ នាក់ បានទទួលការចាក់វ៉ាក់សាំងលើកដំបូង ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ក្នុងនោះ ១៦៤,៨២០ នាក់បានចាក់លើកទី២ និង ១១,៥៦៩ នាក់បានចាក់វ៉ាក់សាំងដូសទី៣ ដែលនាំឱ្យចំនួនវ៉ាក់សាំងសរុបដែលបានគ្រប់គ្រងទូទាំងប្រទេសដល់ ៧៥,៧១០,២៧៧៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង