Yearendyearend1140x150

កុមារអាយុ ១ ឆ្នាំនៅខេត្តយូណានបានធ្វើតេស្ត ៧៤ ដងដើម្បីរកកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កុមារអាយុ ១ ឆ្នាំនៅខេត្តយូណានបានធ្វើតេស្ត ៧៤ ដងដើម្បីរកកូវីដ១៩

ចិន៖ ទីក្រុង រួយលី(Rui Li) ខេត្ត យូណាន(Yun Nan)ប្រទេសចិន បានជួបប្រទះការផ្ទុះឡើងជំងឺកូវីដ-១៩ជាបន្តបន្ទាប់ ក្នុងរយៈពេល ៧ ខែកន្លងមកនេះ។ ប្រជាជនក្នុងតំបន់បានទម្លាប់ធ្វើតេស្តរកកូវីដ-១៩ បន្ទាប់ពីការធ្វើតេស្តជិតមួយរយដងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ប្រជាពលរដ្ឋមួយចំនួនបានឲ្យដឹងថា កូនរបស់ពួកគេអាយុជាង ១ ឆ្នាំ បានធ្វើតេស្ត ៧៤ ដង ។

មកទល់ពេលនេះ វិធានការ បិទខ្ចប់ និង តឹងរ៉ឹងត្រូវបានអនុវត្តចំនួន ៣ ដងរួចមកហើយ ខណៈរលកចុងក្រោយនៃការរីករាលដាល គឺទាក់ទងទៅនឹងការចុះចាញ់នូវសកម្មភាពខុសច្បាប់ និងឧក្រិដ្ឋកម្មដូចជា ការចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា។

បន្ទាប់ពី រលកទីមួយនៃការរាតត្បាត បានកើតឡើងក្នុងខែ មីនា ឆ្នាំនេះ ប្រជាជននៅទីក្រុង រួយលី បានរកឃើញការឆ្លងក្នុងសហគមន៍ ៩៣ ករណី និង ២៥ ករណីគ្មានរោគសញ្ញា។ ក្នុងខែកក្កដា រលកទីពីរបានកើតឡើង អ្នកជំងឺកូវីដ-១៩ ទាំងអស់ឆ្លងមេរោគបំប្លែងថ្មី ដែលតា(Delta)ដោយករណីទាំងនេះ ត្រូវ បានរកឃើញក្នុងការប្រមូលផ្តុំនៅជួរមុខព្រំដែន និង នៅតំបន់ដែលជនបរទេសប្រមូលផ្តុំ។ ការធ្វើតេស្ត និងការធ្វើចាក់តាឡីស័កបានក្លាយជាផ្នែកមួយនៃជីវិត ហើយតំបន់ដង់ស៊ីតេប្រជាជនខ្ពស់ ការធ្វើតេស្តគឺ ស្ទើរតែរៀងរាល់ពីរថ្ងៃម្តង។

បើតាមប្រព័ន្ធផ្សព្វផ្សាយចិន បានរាយការណ៍កាលពីថ្ងៃសៅរ៍សប្តាហ៍មុន (៣០ តុលា) បានឪ្យដឹងថា អាជីវករលក់ត្បូងក្នុងស្រុកម្នាក់បាននិយាយថា កូនប្រុសរបស់គាត់ដែលកើតក្នុងខែមករាឆ្នាំមុន និងមានអាយុមិនទាន់គ្រប់ ២ ឆ្នាំផង បានបញ្ចប់ការធ្វើតេស្តរកកូវីដ-១៩ ចំនួន ៧៤ ដង ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃសុក្រចុងក្រោយនេះ (២៩ តុលា)។

អ្នកបើកតាក់ស៊ីដែលកក់តាមប្រព័ន្ធអ៊ីនធឺណិតនៅទីក្រុងរួយលីក៏បាននិយាយផងដែរថា គាត់បានធ្វើតេស្តចំនួន ៩០ ដងក្នុងរយៈពេល ៧ ខែ ដោយជាមធ្យមរៀងរាល់ ២ ថ្ងៃម្តង ដែលភាគច្រើនការចំណាយដោយខ្លួនឯង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង