Yearendyearend1140x150

សម្តេច ហ៊ុន សែន៖មិនហាមឃាត់«រៀបអាពាហ៍ពិពាហ៍»ទេ តែឱ្យគោរពតាមវិធានសុខាភិបាល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា 

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនបានហាមឃាត់មិនអោយប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍នោះទេ គ្រាន់តែមិនឲ្យរៀបចំកម្មវិធីជួបជុំលក្ខណ:ទ្រង់ទ្រាយធំ និងគ្រាន់តែគោរពតាមវិធានសុខាភិបាលតែប៉ុណ្ណោះ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១សម្រាប់ក្រុមអាយុចាប់ពី៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ៥ឆ្នាំ នៅថ្ងៃទី ១ វិច្ឆិកានេះ។

សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ថា អ្នករៀបអាពាហ៍ពិពាហ៍​ ហើយចង់បានកូន គួរចាក់វ៉ាក់សាំងអោយបានមុនសិន ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង