Yearendyearend1140x150

កម្ពុជាប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដជុំទី១សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង។

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១ វិច្ឆិកានេះ បានប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស។ការប្រកាសបិទនេះ ធ្វើឡើងបន្ទាប់ពីប្រតិបត្តិការយ៉ាងស្វិតស្វាញរយៈពេលជាង៨ខែ។

យោងតាមបាយការណ៍របស់ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ៦ឆ្នាំឡើង បានចំនួនសរុបជិត ១៤លាននាក់ ស្មើនឹងជិត ៨៦ភាគរយ នៃចំនួនប្រជាជនសរុប ១៦លាននាក់។ ក្នុងនោះអ្នកចាក់គ្រប់ចំនួនពីរដូស បានជាង ១៣លាននាក់ ហើយអ្នកចាក់ដូសទី៣ បានជិត ២លាននាក់។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ការប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើងនេះ គឺជាការបង្ហាញឱ្យឃើញនូវជោគជ័យដ៏ត្រចេះត្រចង់ របស់កម្ពុជា លើគោលនយោបាយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

បើតាមសម្តេចលទ្ធផលនេះ បានធ្វើឱ្យកម្ពុជាឈរលំដាប់ទី១នៅអាស៊ីអាគ្នេយ៍ និងឈរនៅក្នុងចំណោមប្រទេសលើពិភពលោក ដែលសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន ធៀបនឹងចំនួនប្រជាពលរដ្ឋសរុប។

គួរបញ្ជាក់ថា ពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំនេះ ធ្វើឡើងស្របពេលកម្ពុជាចាក់វ៉ាក់សាំងការពារកូវីដ១៩បាន១០លាននាក់ហើយ ស្មើ១០០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។

តែយ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែនបានជំរុញឱ្យភាគីពាក់ព័ន្ធត្រូវតែបន្តការខិតខំចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាជនយើងឱយខាងតែបានដែលមកដល់ពេលនេះយើងមានវ៉ាក់សាំងក្នុងដៃប្រម៉ានជិត១០លានដូស និងមានមនុស្សបានចាក់វ៉ាក់សាំងដូសទី៣ប្រម៉ានជិត២លាននាក់រួចមកហើយ ខណៈវ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់ទៀត៕



 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង