Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Photo 2022 09 21 17.27.20
Photo 2022 08 27 11.03.25
Cc time 1800 x 300

យុទ្ធនាការ «ថ្ងៃអាទិត្យ ថ្ងៃអំណាន» ធ្វើឡើងដើម្បីលើកទឹកចិត្តឪពុកម្ដាយចំណាយពេលអានសៀវភៅជាមួយកូនៗ

យុវជន
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ យុទ្ធនាការ«ថ្ងៃអាទិត្យ ថ្ងៃអំណាន» ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្តអាណាព្យាបាលទាំងអស់ ឱ្យចំណាយពេលអានសៀវភៅជាមួយកូនៗហោចណាស់មួយថ្ងៃក្នុងមួយសប្ដាហ៍។យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងដោយនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្នុងគោលបំណងលើកកម្ពស់ការអាន និងផ្សាភ្ជាប់អំណានរវាងអាណាព្យាបាល និងកុមារ ក្រុមនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្កើតនូវយុទ្ធនាការ «ថ្ងៃអាទិត្យ ថ្ងៃអំណាន» ដើម្បីលើកទឹកចិត្តអាណាព្យាបាលឱ្យងាកមកចំណាយពេលអានសៀវភៅជាមួយកុមារយ៉ាងហោចណាស់មួយថ្ងៃក្នុងមួយសប្ដាហ៍ជាពិសេសថ្ងៃអាទិត្យ។ យុទ្ធនាការនេះ ក៏ជាផ្នែកមួយជួយគាំទ្រដល់កម្មវិធី «កុមាររៀន កុមារចេះ» របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមជំនួយឧបត្ថម្ភពីគម្រោង All Children Reading-Cambodia របស់ USAID។

បើតាមលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការគាំទ្រដល់យុទ្ធនាការ «ថ្ងៃអាទិត្យ ថ្ងៃអំណាន» ដោយលោកបានលើកឡើងថា ការចំណាយពេលអានរវាងអាណាព្យាបាល និងកុមារបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កុមារ ដោយពួកគេអាចរៀនសូត្រផ្ទាល់ពីអាណាព្យាបាលបន្ថែមពីអ្វីដែលពួកគេបានរៀននៅសាលា។

រដ្ឋមន្ត្រីរូបនេះបន្តទៀតថា៖ «អំណានគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសិក្សា និងស្វែងយល់លើគ្រប់មុខវិជ្ជាជាពិសេសការលើកកម្ពស់ការសិក្សាភាសាខ្មែរ គណិតវិទ្យានៅថ្នាក់ដំបូងនៃបឋមសិក្សា។»

ចំណែកអ្នកស្រី ហួត សុជាតា អ្នកតំណាងរបស់ សមាគមអាយប៊ីប៊ីវ៉ាយ កម្ពុជា (International Board on Books for Young People) ដែលជាស្ថាប័នធ្វើការជំរុញឱ្យមានការអានកាន់តែប្រសើរឡើងនោះ បានលើកឡើងថា ការអានគឺជាបំណិនដ៏សំខាន់ពុំអាចខ្វះបានសម្រាប់កុមារគ្រប់រូប ដើម្បីទុកធ្វើជាស្ពានឆ្ពោះទៅរកចំណេះដឹង និងជំនាញចាំបាច់នានា។ ហើយការអាននេះទៀតសោត ក៏មិនត្រូវរង់ចាំរហូតដល់កុមារចូលរៀននោះ។

អ្នកស្រី សុជាតា ពន្យល់បន្ថែមទៀតថា៖ «មនុស្សភាគច្រើនយល់ច្រឡំថា ចាំកូនចូលរៀនថ្នាក់បឋមសិក្សា ចាំរៀនអាន។ តែការធ្វើបែបនេះ កុមារនឹងបាត់បង់ឱកាសច្រើន ព្រោះថាការអភិវឌ្ឍផ្នែកភាសា ធ្វើឡើងតាំងពីកុមារចេះនិយាយម្ល៉េះ»។

បើតាមអ្នកជំនាញដដែលនេះ ការអានគឺជារឿងស្មុគស្មាញ សម្រាប់កុមារ ដែលទើបនឹងចាប់ផ្ដើមរៀនអានជាលើកដំបូង ព្រោះវាទាមទារឱ្យពួកគេគិតច្រើន ក្នុងពេលធ្វើសកម្មភាពអានម្ដងៗ។ ដូច្នេះដើម្បីចៀសវៀង កុំឱ្យកុមារការបាក់ទឹកចិត្ត និងការបោះបង់ចោលការអាន អាណាព្យាបាលចាំបាច់ត្រូវផ្ដល់ឱកាសអានទៅកុមារ ទៅតាមកម្រិតការលូតលាស់របស់ពួកគេ។

យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុនក៏បានសង្កត់ធ្ងន់ថា ការអានជាមួយកុមារបានផ្ដល់នូវអត្ថប្រយោជន៍ច្រើន ជាពិសេសលោកឪពុកអ្នកម្ដាយ ឬអាណាព្យាបាល អាចជួយពិនិត្យ មិងរំឭកមេរៀន តួអក្សរដែលកុមារបានរៀនពីសាលាបន្ថែមទៀតផងដែរ។ ហើយក្នុងនោះ ឪពុកម្ដាយ និងអាណាព្យាបាលពិតជាមានតួនាទីសំខាន់ណាស់ក្នុងការធានាបាននូវពាក្យស្លោក «កុមាររៀន កុមារចេះ» ផងដែរ។

សូមជម្រាបជូនថា យុទ្ធនាការនេះ នឹងធ្វើឡើងតាមអនឡាញ តាមប្រព័ន្ធZoom នៅថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២១ ស្អែកនេះ វេលាម៉ោង២:០០ ដល់ម៉ោង៤:៣០ រសៀល ដោយមានការជជែកដេញដោលពីវាគ្មិនសំខាន់ៗជាច្រើនរូប៕ 



ផ្ទាំងពាណិជ្ជកម្ម
Img 9694
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង