Cct850x100 1
1800px x h300px kh

ឯកឧត្ដម ឃួង ស្រេង៖ទោះទឹកជំនន់ស្ទឹងព្រែកត្នោតស្រកអស់ពិតមែន ប៉ុន្តែអាជ្ញាធរនៅតាមមើលថែពលរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា បើទោះបីទឹកជំនន់ស្ទឹងព្រែកត្នោត បានស្រកទៅអស់ពិតមែន ប៉ុន្តែក្នុងនាមអាជ្ញាធរដែលជាម៉ែ ជាឪ របស់ពលរដ្ឋ នៅតែតាមមើលថែបងប្អូនប្រជាពលរដ្ឋជានិច្ច មានន័យថា លុះត្រាបងប្អូនប្រជាពលរដ្ឋបានសុខស្រួលជាធម្មតាវិញ ទើបយើងអាចលែងដៃបាន។ 

ឯកឧត្ដមបានថ្លែងថា នេះជាការគិតគូរមួយ ដោយអនុវត្តទៅតាមអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែន ដែលការងារសំខាន់ទី១គឺសង្គ្រោះអាយុជីវតប្រជាពលរដ្ឋ និងមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយ ដែលយើងមិនដឹងនោះទេ។ ការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេងបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ ក្នុងពិធី ចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន៨៦៩ គ្រួសារ ស្ថិតក្នុងមូលដ្ឋានសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា រដូវវស្សាឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងទៅ អាស្រ័យដោយកត្តាការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមជាសកល គូបផ្សំនឹងកត្តាភូមិសាស្ត្រសណ្ឋានដី បានធ្វើឱ្យតំបន់សណ្ដស្ទឹងព្រែកត្នោត ដែលតភ្ជាប់ពីខេត្តកំពង់ស្ពឺ មកកាន់ខេត្តកណ្តាល ដោយត្រូវឆ្លងកាត់រាជធានីភ្នំពេញ បានទទួលរងការគំរាមកំហែងជាថ្មីម្តងទៀតដោយសារជំនន់ទឹកភ្លៀង បណ្តាលមកពី ការហូរជន់ដោយគំហុកនូវបរិមាណទឹកភ្លៀងដ៏ច្រើន ពីតំបន់ភ្នំភាគនិរតី ជាហេតុធ្វើឱ្យបណ្តាខណ្ឌជាយក្រុង ជាពិសេស ខណ្ឌកំបូល និងខណ្ឌដង្កោ ត្រូវលិចលង់ផ្នែកខ្លួនដោយចៀសមិនរួច។

ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងខ្លាំង ធ្វើឱ្យមានការហូរ ច្រោះក្បាលហុងទឹក ហៀរហូរជន់លិចលំនៅឋាន និងបង្កឱ្យមានផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដល់បងប្អូន ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងសង្កាត់គងនយ ហើយនៅថ្ងៃទី២៥ និងទី២៦ ខែតុលា ឆ្នាំ២០២១ ជំនន់ទឹកភ្លៀងបានបន្ត ហូរជន់លិចភូមិចំនូន ៤ នសង្កាត់ទៀន និងភូមិចំនួន ៦ ទៀត នៃសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ឯកឧត្ដមបានបន្តទៀតថា ស្ថិតក្នុងស្ថានភាពមហន្តរាយនេះ ក្រោមការចង្អុលបង្ហាញជាប់ជាប្រចាំពី សម្ដេចនាយករដ្ឋមន្ត្រី កងកម្លាំង ចម្រុះ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មានភាពម្ចាស់ការខ្ពស់ បានសហការរួមគ្នាផ្តល់ការសង្គ្រោះបានទាន់ពេលវេលា ដោយជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ ទៅកាន់ទីទូលសុវត្ថិភាព ពោលគឺមិនមានប្រជាពលរដ្ឋណាមួយ រងគ្រោះដល់អាយុជីវិតឡើយ៕


Khcct banner

អត្ថបទទាក់ទង