Cct850x100 1
1800px x h300px kh

ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង៩ពាន់នាក់បន្ថែមនៅថ្ងៃនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង៩ពាន់នាក់បន្ថែមនៅថ្ងៃនេះ ប្រភពរូប៖ The Bangkok Post

ថៃ៖ ប្រទេសថៃ បានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៩,២២៤ នាក់បន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន ៨៨ នាក់ នៅថ្ងៃទី៣០ ខែតុលានេះ។

ក្រសួងសុខាភិបាលថៃ បានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មីចំនួន ៩,២២៤ នាក់បន្ថែមទៀត ដែលបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះមាន ១២៦ បានរកឃើញនៅក្នុងពន្ធធនាគារ។

ខណៈអ្នកជំងឺ ៨,៣០៥ នាក់ បានជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ ហើយករណីសរុបនៅក្នុងប្រទេសនេះ បានកើនឡើងចំនួន ១,៨៧៤,៣០២ នាក់ ជាមួយនឹងករណីស្លាប់សរុបចំនួន ១៩,១៥៨ នាក់។

ដោយឡែកមនុស្ស ៤២៩,១២១ នាក់ បានទទួលការចាក់វ៉ាក់សាំងលើកដំបូង ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ក្នុងនោះ ៥២៧,៣៤៥ នាក់បានចាក់លើកទី២ និង ៤៥,៩២៦ នាក់បានចាក់វ៉ាក់សាំងដូសទី៣ ដែលនាំឱ្យចំនួនវ៉ាក់សាំងសរុបដែលបានគ្រប់គ្រងទូទាំងប្រទេសដល់ ៧៤,៦៩៤,៤៣១៕

Khcct banner

អត្ថបទទាក់ទង