Yearendyearend1140x150

មេដឹកនាំកោះតៃវ៉ានថាទាហានអាមេរិកកំពុងហ្វឹកហ្វឺកទ័ពដោយសម្ងាត់នៅតៃវ៉ាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
មេដឹកនាំកោះតៃវ៉ានថាទាហានអាមេរិកកំពុងហ្វឹកហ្វឺកកងទ័ពដោយសម្ងាត់នៅតៃវ៉ាន់ ប្រភពរូប៖ AP

តៃវ៉ាន់៖ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN មេដឹកនាំតៃវ៉ាន់ លោកស្រី ឆៃ អ៊ីង វិន(Cai Ying Wen)បានបញ្ជាក់ថា ពិតជាមានទាហានអាមេរិកនៅកោះតៃវ៉ាន់ដែលទទួលខុសត្រូវក្នុងការ ហ្វឹកហ្វឺន កងទ័ព តៃវ៉ាន់។

សារព័ត៌មាន ដឺវ៉ល ស្ត្រីត ហ្សូណល (The Wall Street Journal)មុននេះបានដកស្រង់សម្តីមន្ត្រីអាមេរិកដែលរាយការណ៍ថា ទាហានអាមេរិកមួយចំនួនតូច បានឈរជើងជាសម្ងាត់នៅកោះតៃវ៉ាន់ យ៉ាងតិចមួយឆ្នាំហើយ គោលបំណង គឺដើម្បីបណ្តុះបណ្តាលកងទ័ពកោះតៃវ៉ាន់។

ចំពោះសំណួរថាតើ មានទាហានអាមេរិកប៉ុន្មាននាក់នៅលើកោះ លោស្រី ឆៃ អ៊ីង វិន បានឆ្លើយតបថា "យើងមានកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាពការពារជាតិរបស់យើង តែមិនច្រើនដូចជាគេគិតនោះទេ"។

ច្បាប់របស់សហរដ្ឋអាមេរិកនៅឆ្នាំ ១៩៧៩ បានគាំទ្រយ៉ាងច្បាស់នូវគោលការណ៍ "ចិនតែមួយ" តែក៏បានកំណត់ថាសហរដ្ឋអាមេរិក អាចផ្តល់ជំនួយផ្នែកយោធាដល់កោះតៃវ៉ាន់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង