Yearendyearend1140x150

ទំនប់ដែលបាក់នៅសង្កាត់ទៀន បានទប់សារឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
កងកម្លាំង និងប្រជាជនរួមគ្នាទប់ទំនប់ឡើងវិញបន្ទាប់ពីបាក់កាលពីយប់មិញ។

ភ្នំពេញ៖ អាជ្ញាពាក់ព័ន្ធបានបន្តបេសកម្មក្នុងការស្ដារ និងទប់ទំនប់ដែលបាក់កាលពីយប់មិញ ត្រង់ចំណុចភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ។ មកទល់ពេលនេះ ចរន្តទឹកបានថមថយមិនមានការបាក់ទៀតទេ។

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរពាក់ព័ន្ធនិងក្រុមមន្រ្តីបច្ចេកក្រសួង បានបន្តបេសកកម្មអន្តរាគមន៍ នៅចំនុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ត្រង់ចំនុចភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមការបញ្ជាក់ពីអាជ្ញាធរ ក្នុងកំឡុងពេលចុះដឹកនាំបញ្ជាផ្ទាល់ទៅទីតាំង ឯកឧត្តមរដ្ឋមន្រ្តីបានដាក់ផែនការដើម្បីកាត់បន្ថយការលិចលង់រីករាលដាលដោយ ទី១) រៀបចំបាវខ្សាច់ដាក់រៀបពីភាគខាងលើសំណង់ទំនប់-ផ្លូវចាស់ ដើម្បីកាត់បន្ថយចរន្តទឹកហូរបុកខ្លាំង។ ទី២) ឆ្កឹះយកតួសំណង់ចាស់(សល់ពីជំនាន់ប៉ុលពត)ចោល រួចសំអាតដោយធ្វើការចាក់បំពេញដីតួរផ្លូវទំនប់ឲ្យរឹងមាំសារជា ថ្មីឡើងវិញ ។

សូមជម្រាបជូនថា រហូតមកដល់ម៉ោង១១ ព្រឹកនេះ ផែនការតំណាក់កាលទី១អនុវត្តបានសំរេចហើយ ពោលគឺបន្ថយចរន្តទឹកខ្លាំង មិនមានសកម្មភាពបង្ករការហូរបុកបាក់បន្ថែមទៀតនោះទេ។ ការងារកំពុងដំណើរការល្អទៅតាមផែនការកំណត់ដែល ឯកឧរដ្ឋមន្ត្រីបានដាក់ចេញ រហូតដល់ទទួលបានជោគជ័យក្នុងពេលដ៏ខ្លីឆាប់ៗនេះ ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង