Yearendyearend1140x150

អ៊ីរ៉ង់យល់ព្រមបន្តកិច្ចចរចានុយក្លេអ៊ែរនិងសម្រេចលទ្ធផលជាក់ស្ដែងនៅចុងខែវិច្ឆិកា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ៊ីរ៉ង់យល់ព្រមបន្តកិច្ចចរចានុយក្លេអ៊ែរនិងសម្រេចលទ្ធផលជាក់ស្ដែងនៅចុងខែវិច្ឆិកា ប្រភពរូប៖ ស៊ីស៊ីធីវី

អ៊ីរ៉ង៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក អាលី បេកហឺរី កានី (Ali Bagheri Kani) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសអ៊ីរ៉ង់បានយល់ព្រមបន្តកិច្ចចរចាក្នុងគោលបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយការសម្រេចបាននូវលទ្ធផលជាក់ស្តែងនៅចុងខែវិច្ឆិកា។

លោក អាលី បាននិយាយថា គាត់មានការសន្ទនាដ៏ស៊ីជម្រៅជាមួយលោក Enrique Mora អគ្គលេខាធិការរងនៃសេវាកម្មសកម្មភាពខាងក្រៅអឺរ៉ុប។ ហើយលោកបានបន្ថែមថា កាលបរិច្ឆេទពិតប្រាកដនឹងត្រូវប្រកាសនៅសប្តាហ៍ក្រោយ។

នៅថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានជំរុញឱ្យប្រធានាធិបតីអាមេរិកលោក Joe Biden បង្ហាញ "ឆន្ទៈដ៏ម៉ឺងម៉ាត់" ដើម្បីត្រឡប់ទៅកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ វិញ ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុង Tehran ។

លោក Amir Abdollahian បានរំលឹកថា គាត់បានស្នើឱ្យសហរដ្ឋអាមេរិកដោះលែងផ្នែកមួយនៃទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលជាប់គាំងនៅក្នុងធនាគារបរទេសក្រោមសម្ពាធនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជាថ្នូរនៃការបង្ហាញនៃ"ឆន្ទៈពិត" ។ លោកបន្តថា “ប្រសិនបើលោក Biden មានឆន្ទៈដ៏ម៉ឺងម៉ាត់ក្នុងការបន្តកិច្ចចរចាឡើងវិញ គាត់ត្រូវតែបង្ហាញឆន្ទៈនេះ ដូច្នេះយើងអាចជឿថា ជនជាតិអាមេរិកពិតជាមានចិត្តធ្ងន់ចំពោះការដកទណ្ឌកម្ម។ ទោះជាយ៉ាងណាក៏ដោយ កត្តាកំណត់ គឺការពិភាក្សាដោយខ្លួនឯង និងជំនាញការទូតដែលនឹងមានវត្តមាននៅតុចរចា។ ហើយជោគជ័យ ឬបរាជ័យនៃកិច្ចចរចាអាស្រ័យលើភាពស្មោះត្រង់របស់សហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ត្រូវបានចុះហត្ថលេខាដោយប្រទេសអ៊ីរ៉ង់ក្នុងខែកក្កដា ឆ្នាំ ២០១៥ ជាមួយចក្រភពអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិកបានបញ្ឈប់ការចូលរួមរបស់ខ្លួននៅក្នុង JCPOA នៅក្នុងខែឧសភា ឆ្នាំ ២០១៨ និងបានដាក់ទណ្ឌកម្មឡើងវិញជាឯកតោភាគីលើអ៊ីរ៉ង់។មួយឆ្នាំក្រោយមកក្នុងខែឧសភា ឆ្នាំ ២០១៩ អ៊ីរ៉ង់បានបញ្ឈប់បន្តិចម្តងៗនូវការអនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួន ដោយបញ្ជាក់ថា ខ្លួននឹងបន្តការអនុលោមតាមច្បាប់ពេញលេញ បន្ទាប់ពីទណ្ឌកម្មត្រូវបានដកចេញ។

កិច្ចចរចាចំនួនប្រាំមួយក្នុងគោលបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ ២០១៥ ទាក់ទងនឹងការត្រួតពិនិត្យយ៉ាងតឹងរឹងនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការដកទណ្ឌកម្មលើអ៊ីរ៉ង់ ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីវីយែនរបស់ប្រទេសអូទ្រីស នៅចន្លោះខែមេសាដល់ខែកក្កដាឆ្នាំនេះ ប៉ុន្តែត្រូវបានរំខានដោយការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង