Yearendyearend1140x150

សម្រេចថ្មី៖«រោងភាពយន្ត»អាចបើកឡើងវិញ តែខារ៉ាអូខេ,រង្គសាល,ឌីស្កូតែកបន្តបិទ១៤ថ្ងៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំបេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៨ តុលានេះ បានចេញសេចក្ដីសម្រេច ស្ដីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ មុខរបរ ឬអាជីវកម្មដែលត្រូវបិទបន្តនោះរួមមាន ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ចំណែករោងភាពយន្ត រដ្ឋបាលរាជធានីភ្នំពេញមិនបន្តបិទនោះទេ តែត្រូវអនុវត្តតាមវិធានការសុខាភិបាលដែលបានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាលកម្ពុជា ជាពិសេសអនុវត្ត៣កុំ និង៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង