Yearendyearend1140x150

ពលរដ្ឋជប៉ុនរិះគន់រដ្ឋាភិបាលដែលស្តុកម៉ាស់ចំនួន៨២លានមិនចែកឲ្យប្រើប្រាស់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ពលរដ្ឋជប៉ុនរិះគុណរដ្ឋាភិបាលដែលស្តុកម៉ាស់ចំនួន៨២លានមិនចែកឲ្យប្រើប្រាស់ ប្រភពរូប៖ ស៊ីនហួរ

ជប៉ុន៖ លោក ហ៊ីតូហ៊ីកូ អ៊ីសូហ្សាគី (Hitohiko Isozaki) លេខាធិការរងខុទ្ទកាល័យជប៉ុន បានបញ្ជាក់នៅថ្ងៃទី២៧ ខែតុលាថា រដ្ឋាភិបាលជប៉ុនបានទិញម៉ាសក្រណាត់ចំនួន ១៤០លាន ដើម្បីឆ្លើយតបទៅនឹងការរាតត្បាតនៃកូវីដ១៩កាលពីឆ្នាំមុន ប៉ុន្តែគិតត្រឹមខែមីនាឆ្នាំនេះ មានតិចជាងពាក់កណ្តាលប៉ុណ្ណោះ ដែលត្រូវបានចែកចាយដល់គេហដ្ឋាន និងស្ថាប័នគិលានុបដ្ឋាក។ ហើយសល់ម៉ាស់ប្រហែល ៨២ លាននៅក្នុងឃ្លាំង ធ្វើឲ្យមានមតិសាធារណៈជនជប៉ុនមិនពេញចិត្ត និងរិះគន់រដ្ឋាភិបាលថា ខ្ជះខ្ជាយលុយអ្នកបង់ពន្ធ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ប្រទេសជប៉ុន រដ្ឋាភិបាលលោក អាបេ (Abe) បានទិញម៉ាស់ក្រណាត់មួយចំនួនធំកាលពីឆ្នាំមុន ដោយមានបំណងចែកចាយវាទៅគ្រួសារជប៉ុន មណ្ឌលថែទាំ កន្លែងថែទាំ និងស្ថាប័នគិលានុបដ្ឋាយិកាផ្សេងៗទៀតជាបាច់។ ដំណើរការអនុវត្តនេះ បានទាក់ទាញការរិះគន់ពីសាធារណជន ដោយអ្នកខ្លះបានត្អូញត្អែរថាម៉ាស់តូចពេក ឯអ្នកខ្លះទៀតរាយការណ៍ថាពួកគេបានទទួលម៉ាស់យឺតពេក ហើយអ្នកខ្លះមិនបានទទួលម៉ាស់ទាល់តែសោះ។

ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានទម្លាយព័ត៌មានថា ម៉ាស់ភាគច្រើនដែលទិញដោយរដ្ឋាភិបាលលោកអាបេ នៅតែស្ថិតក្នុងឃ្លាំង ហើយមិនត្រូវបានចែកចាយដល់សាធារណជនឡើយ។ បញ្ហានេះ កំពុងប្រឈមមុខនឹងការងឿងឆ្ងល់ជាសាធារណៈ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ម៉ាស់ចំនួន ៨២ លានត្រូវចំណាយប្រហែល ១១.៥ ពាន់លានយ៉េន ហើយការចំណាយលើការផ្ទុកចាប់ពីខែសីហាឆ្នាំមុនដល់ខែមីនាឆ្នាំនេះឈានដល់ ៦០០ លានយ៉េន ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង