Yearendyearend1140x150

រយៈពេល១៦ឆ្នាំក្នុងការដឹកនាំរបស់លោកស្រីមឺកែលជាពេលវេលាដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្រ្តអាល្លឺម៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោកស្រី Angela Merkel បានលាលែងពីតំណែងជាផ្លូវការពីតួនាទីជាអធិការបតី ប្រភពរូប៖ RT

អាឡឺម៉ង់៖ លោកស្រី Angela Merkel បានលាលែងពីតំណែងជាផ្លូវការពីតួនាទីជាអធិការបតីរបស់ប្រទេសនេះ។ ប្រធានាធិបតីអាឡឺម៉ង់ Frank-Walter Steinmeier បានកោតសរសើរយ៉ាងខ្លាំងចំពោះការដឹកនាំលោកស្រី ខណៈដែលលោកស្រីបានចាកចេញពីតំណែងជាផ្លូវការ បន្ទាប់ពីបម្រើការអស់រយៈពេល១៦ ឆ្នាំ។

កាលពីថ្ងៃអង្គារ លោកស្រី Merkel បានចាកចេញពីតួនាទីជាផ្លូវការដែលលោកស្រីបានកាន់តំណែងជិត ១៦ ឆ្នាំមកហើយ។ លោកស្រី ជាអធិការបតី ដែលកាន់តំណែងយូរជាងគេទីពីរក្នុងប្រវត្តិសាស្ត្រអាល្លឺម៉ង់ ហើយលោកស្រីនឹងនៅតែកាន់តំណែងយ៉ាងមានប្រសិទ្ធភាពរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។ ខណៈកិច្ចពិភាក្សាចម្រុះអាចបន្តរហូតដល់ខែធ្នូ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់មួយចំនួន។

ក្នុងពិធីផ្លូវការនៅវិមាន Bellevue ក្នុងទីក្រុងប៊ែកឡាំង លោក Steinmeier បានពណ៌នាអំពីពេលវេលាកាន់អំណាចរបស់លោកស្រី Merkel ថាជា "សម័យកាលដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រអាល្លឺម៉ង់សម័យទំនើប"។ ហើយពេលវេលាកាន់អំណាចរបស់លោកស្រី Merkel គឺ "កំណត់សម្រាប់មុខមាត់ប្រទេសអាល្លឺម៉ង់ក្នុងពិភពលោក និងសម្រាប់យុវជនអាល្លឺម៉ង់មួយជំនាន់ទាំងមូល"។

មិនមែនគ្រប់ៗគ្នាក្នុងប្រទេសគិតថា អធិការបតីដែលចាកចេញបានប្រឈមមុខនឹងបញ្ហាទាំងនោះទេ។ ការសម្រេចចិត្តរបស់លោកស្រី Merkel ក្នុងការអនុញ្ញាតឱ្យមានជនចំណាកស្រុក និងជនភៀសខ្លួនជាងមួយលាននាក់ក្នុងឆ្នាំ ២០១៥ បានទាក់ទាញការរិះគន់យ៉ាងខ្លាំង សូម្បីតែនៅក្នុងគណបក្ស CDU របស់លោកស្រីក៏ដោយ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង