Yearendyearend1140x150

អាមេរិកផ្តល់ថវិកា១០២លានដុល្លារដល់អាស៊ានដើម្បីពង្រីកភាពជាដៃគូឡើងវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ប្រ៊ុយណេ៖កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៩ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ២៦ តុលា នៅប្រទេសប្រ៊ុយណេ។ក្នុងកិច្ចប្រជុំនោះប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន បានប្រកាសផ្តល់ថវិកា១០២លានដុល្លារសម្រាប់ពង្រីកដៃគូយុទ្ធសាស្ត្រអាមេរិកជាមួយនឹងតំបន់អាស៊ីប៉ាស៊ីហ្វិក។

នៅក្នុងកិច្ចប្រជុំនេះលោកចូ បៃដិន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃអាស៊ាន ហើយបានហៅទំនាក់ទំនងថាជា “ចំណុចស្នូលសម្រាប់រក្សាភាពធន់ ភាពរុងរឿង និង សន្តិសុខនៃតំបន់រួមរបស់។លោកថា សហរដ្ឋអាមេរិក និងអាស៊ាន បានជំរុញនូវកិច្ចសហប្រតិបត្តិការទៅលើវិស័យឌីជីថល និងធ្វើយ៉ាងណាឱ្យអាស៊ានមានសន្តិសុខ និងសន្តិភាព។ នៅឆ្នាំក្រោយអាស៊ាន និងសហរដ្ឋអាមេរិកនឹងប្រារព្ធខួប ៤៥ឆ្នាំ នៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។

មេដឹកនាំមហាអំណាចរូបនេះ បានអះអាងទៀតថា សហរដ្ឋអាមេរិកប្ដេជ្ញាខ្ពស់បន្តការគាំទ្រដល់អាស៊ាននឹងបន្តកិច្ចសហប្រតិបត្តិការទៅលើវិស័យជាច្រើន។ ជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិកក៏បានប្រកាសជាគោលដៅសហរដ្ឋអាមេរិកនឹងបែងចែកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន១ពាន់លានដូសនាពេលខាងមុខ។

ឥរិយាបថរបស់សហរដ្ឋអាមេរិកពេលនេះ ត្រូវបានគេមើលឃើញថា ជាអ្នកធានាសន្តិសុខប្រឆាំងនឹងការកើនឡើងនៃមហិច្ឆតារបស់ចិននៅក្នុងតំបន់នោះ ទីក្រុងវ៉ាស៊ីនតោនកំពុងដើរយឺតជាងទីក្រុងប៉េកាំងទាំងទាក់ទង នឹងទំនាក់ទំនងសេដ្ឋកិច្ច។ យោងតាមទិន្នន័យអាស៊ានចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានក្នុងឆ្នាំ ២០២០។អាស៊ាន និងចិនក៏ជាផ្នែកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់។

ការថយឥទ្ធិពលរបស់អាមេរិកនេះ ដោយអ្នកជំនាញយល់ថា ដោយសារសហរដ្ឋអាមេរិកចាកចេញពីកិច្ចព្រមព្រៀងទូលំទូលាយ និង រីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលពីមុនត្រូវបានគេស្គាល់ថា ជាដៃគូអន្តរប៉ាស៊ីហ្វិក ដែលកន្លងទៅត្រូវបានលើកកម្ពស់ដោយអតីតប្រធានាធិបតី Barack Obama ប៉ុន្តែ Trump បានដកខ្លួនចេញពីវានៅឆ្នាំ ២០១៧៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង