Yearendyearend1140x150

អាស៊ានចាប់ផ្តើមកិច្ចប្រជុំកំពូលក្នុងរបៀបវារៈនៃការស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អាស៊ានចាប់ផ្តើមកិច្ចប្រជុំកំពូលក្នុងរបៀបវារៈនៃការស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ ប្រភពរូប៖ ស៊ីនហួរ

ប្រ៊ុយណេ៖ កិច្ចប្រជុំកំពូលនឹងពិភាក្សាអំពីការពង្រឹងភាពធន់របស់អាស៊ាន ដើម្បីសម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ចពីជំងឺរាតត្បាត និង រួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដោយចាប់យកឱកាសថ្មីដើម្បីបន្តភាពរុងរឿងរួមគ្នា និងការរក្សាកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបាននូវគោលដៅរយៈពេលវែង។

ថ្ងៃទី ២៦ ខែតុលា នេះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចាប់ផ្តើមកិច្ចប្រជុំកំពូលលើកទី ៣៨ និង ៣៩ របស់ខ្លួន ក្រោមការដឹកនាំរបស់ព្រុយណេតាមរយៈវីដេអូជាមួយនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ និងការលើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ច។

ថ្លែងក្នុងពិធីបើក ស្តេច Sultan Hassanal Bolkiah នៃប្រទេសប្រ៊ុយណេបានមានថ្លែងថា រដ្ឋសមាជិកអាស៊ាន នឹងឆ្លៀតយកឱកាសនេះដើម្បីពិចារណាលើកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍របស់អាស៊ានក្នុងការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥។

នៅក្នុងប្រជុំនេះ បណ្តាប្រទេសអាស៊ានក៏នឹងពិភាក្សាអំពីបញ្ហាផ្សេងទៀត រួមទាំងការពង្រឹងភាពរឹងមាំបន្ថែមទៀត ឆ្ពោះទៅរកការងើបឡើងវិញពីជំងឺរាតត្បាត COVID-19 ក្នុងតំបន់ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា។

លោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន បាននិយាយនៅក្នុងសុន្ទរកថា ទោះបីជាមានការប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏ទស្សនវិស័យសេដ្ឋកិច្ចរបស់អាស៊ាននៅតែមានភាពរឹងមាំ។ ហើយការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់អាស៊ាន នឹងពឹងផ្អែកលើការចែកចាយវ៉ាក់សាំងកាន់តែច្រើនឡើងៗនៅទូទាំងតំបន់ ដែលនឹងធានាបាននូវការបន្តទទួលបានវ៉ាក់សាំងដោយយុត្តិធម៌ និងគួរឱ្យទុកចិត្តសម្រាប់ប្រជាជនទាំងអស់។

កិច្ចប្រជុំកំពូលអាស៊ាន ក្រោមប្រធានបទ "យើងយកចិត្តទុកដាក់ យើងរៀបចំ យើងរីកចម្រើន" គ្រោងនឹងពិភាក្សាលើបញ្ហាមួយចំនួន រួមទាំងការពង្រឹងបន្ថែមទៀតនូវភាពរឹងមាំនៃសហគមន៍អាស៊ាន ឆ្ពោះទៅរកការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ ក្នុងតំបន់ ពង្រឹងការត្រៀមលក្ខណៈរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមរួម ការចាប់យកឱកាសថ្មីក្នុងការស្វែងរកភាពរុងរឿងរួមគ្នា និងរក្សាកិច្ចសហប្រតិបត្តិការឆ្ពោះទៅសម្រេចបាននូវគោលដៅរយៈពេលវែងក្នុងតំបន់។

ដោយសារឆ្នាំនេះ ជាខួបលើកទី ៣០ នៃទំនាក់ទំនងកិច្ចសន្ទនាចិន-អាស៊ាន ការរំពឹងទុក ដែលកិច្ចប្រជុំកំពូលនាពេលខាងមុខ នឹងបង្ហាញពីជំពូកថ្មីសម្រាប់ទំនាក់ទំនងដែលបានរីកចម្រើនពីភាពរឹងមាំទៅភាពរឹងមាំ និងឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមនានា រួមទាំងជំងឺរាតត្បាតផងដែរ។

ទន្ទឹមនឹងនេះ ទាំងសមាជិកអាស៊ាន និងដៃគូសន្ទនារបស់ពួកគេសង្ឃឹមថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំរវាងប្រទេសសមាជិកអាស៊ានទាំង១០ បូកនឹងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលបានចុះហត្ថលេខាកាលពីខែវិច្ឆិកាកន្លងទៅ នឹងចូលជាធរមានក្នុងពេលឆាប់ៗនេះ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ដូច្នេះវាជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយការរាតត្បាត ក្នុងតំបន់។

អាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៧ ដោយមានប្រទេសចំនួណ១០ រួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ហើយប្រ៊ុយណេជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២១៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង