Yearendyearend1140x150

អាមេរិកជំរុញឲ្យកូរ៉េខាងជើងបញ្ឈប់ការបាញ់សាកល្បងមីស៊ីលហើយត្រឡប់មកចរចាវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អាមេរិកជំរុញឲ្យកូរ៉េខាងជើងបញ្ឈប់ការបាញ់សាកល្បងមីស៊ីលហើយត្រឡប់មកចរចាវិញ ប្រភពរូប៖ ABC 

អាមេរិក៖ អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ បានជំរុញឱ្យកូរ៉េខាងជើងបញ្ឈប់ការសាកល្បងមីស៊ីលបន្ថែម និងបន្តការទូតនុយក្លេអ៊ែរឡើងវិញ។ ការថ្លែងនេះ បានធ្វើឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងបាញ់ក្រោមទឹកជាលើកដំបូងក្នុងរយៈពេលពីរឆ្នាំ។

លោក Sung Kim បេសកជនអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងបានជួបនិយាយជាមួយមន្ត្រីកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ ខណៈដែលការចរចានុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងនៅតែជាប់គាំង។

លោក Kim បានប្រាប់អ្នកយកព័ត៌មានដោយសំដៅទៅលើប្រទេសកូរ៉េខាងជើង ដោយឈ្មោះផ្លូវការរបស់ខ្លួនថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េថា «យើងអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ការបង្កហេតុទាំងនេះ និងសកម្មភាពអស្ថិរភាពផ្សេងទៀត ហើយផ្ទុយទៅវិញសូមចូលរួមកិច្ចសន្ទនា»។

លោក បានបន្តថា «យើងនៅតែត្រៀមខ្លួនជាស្រេច ដើម្បីជួបជាមួយកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌជាមុន ហើយយើងបានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកគ្មានចេតនាអរិភាពចំពោះកូរ៉េខាងជើង»។

កាលពីថ្ងៃអង្គារសប្តាហ៍មុន ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងដែលទើបនឹងបង្កើតថ្មីចេញពីនាវាមុជទឹកនៅក្នុងការសាកល្បងអាវុធជុំទីប្រាំរបស់ខ្លួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា មីស៊ីលដែលបាញ់ចេញពីនាវាមុជទឹក ហាក់ដូចជាស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍។ ចំណែកការសាកល្បងបាញ់បង្ហោះក្រោមទឹកជាលើកដំបូងរបស់កូរ៉េខាងជើងចាប់តាំងពីខែតុលា ឆ្នាំ 2019 ហើយជាការធ្វើតេស្តកម្រិតខ្ពស់បំផុត ចាប់តាំងពីប្រធានាធិបតី Joe Biden ចូលកាន់តំណែងក្នុងខែមករា។

ការបាញ់បង្ហោះកាលពីថ្ងៃអង្គារបានរំលោភលើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមប្រាមសកម្មភាពណាមួយរបស់កូរ៉េខាងជើង នៅក្នុងតំបន់នៃការបាញ់មីស៊ីល ។ លោក គីម បាននិយាយថា ការសាកល្បងនេះបង្កការគំរាមកំហែងដល់សហគមន៍អន្តរជាតិ ហើយកំពុង "ព្រួយបារម្ភ និងប្រឆាំង" ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាពនៅលើឧបទ្វីបកូរ៉េ។

សមភាគីកូរ៉េខាងត្បូងរបស់លោក Kim និង លោក Noh Kyu-duk បាននិយាយថា អ្នកទាំងពីរមានការពិភាក្សា "ស៊ីជម្រៅ" លើការជំរុញរបស់ទីក្រុងសេអ៊ូលសម្រាប់ការប្រកាសជានិមិត្តរូប ដើម្បីបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០ ដល់ ១៩៥៣ ដែលជាមធ្យោបាយមួយដើម្បីនាំមកនូវសន្តិភាព។

គួររំលឹកថា កិច្ចចរចាដែលដឹកនាំដោយសហរដ្ឋអាមេរិកស្តីពីការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវបានជាប់គាំងយ៉ាងទូលំទូលាយចាប់តាំងពីដើមឆ្នាំ ២០១៩ នៅពេលដែលកិច្ចប្រជុំកំពូលរវាងប្រធានាធិបតី Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានដួលរលំដោយសារតែជម្លោះជុំវិញការដាក់ទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិកលើកូរ៉េខាងជើង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង