Cct850x100 1
1800px x h300px kh

រដ្ឋសភាបោះឆ្នោតឱ្យលោក ប៉ា សុជាតិវង្សជាប់ជា«ទេសរដ្ឋមន្ត្រី»ទទួលបន្ទុកបេសកកម្មពិសេស

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ប៉ា សុជាតិ ប្រធាន​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ

ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី ២៥ តុលានេះ បានបោះឆ្នោតផ្តល់ការគាំទ្រលោក ប៉ា សុជាតិ ប្រធាន​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ ជាសមាជិកថ្មីរបស់រាជរដ្ឋាភិបាលឋានៈជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។លោកទទួលបានសំឡេងគាំទ្រ១១០សំឡេង ក្នុង១១១សម្លេង និងមោឃៈ១សំឡេង។

លោក ប៉ា សុជាតិ​វង្ស ត្រូវបាន​រាជរដ្ឋាភិបាល ស្នើ​ទៅកាន់​រដ្ឋសភា ដើម្បី​បោះឆ្នោត ផ្តល់​សេចក្តីទុកចិត្ត ក្នុងនាម​ជា​សមាជិក នៃ​រាជរដ្ឋាភិបាល ដែលមាន​ឋានៈ ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស​។ការជ្រើសតាំងលោក ប៉ា សុជាតិ ជាសមាជិកបន្ថែមរបស់រាជរដ្ឋាភិបាល គឺឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីនយោបាយឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។នេះបើយោងតាមសម្តេច ហ៊ុន សែន។


Khcct banner

អត្ថបទទាក់ទង