Cct850x100 1
1800px x h300px kh

ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង៩ពាន់នាក់បន្ថែមនៅថ្ងៃនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង៩ពាន់នាក់បន្ថែមនៅថ្ងៃនេះ ប្រភពរូប៖ The Bangkok Post

ថៃ៖ ប្រទេសថៃ បានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៩, ៧៤២ នាក់បន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន ៧៤ នាក់ នៅថ្ងៃទី២៣ ខែតុលានេះ។

ក្រសួងសុខាភិបាលថៃ បានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មីចំនួន ៩,៧៤២ នាក់បន្ថែមទៀត ដែលបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩ ។

ខណៈអ្នកជំងឺ ១០,១៨២ នាក់ បានជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ ហើយករណីសរុបនៅក្នុងប្រទេសនេះ បានកើនឡើងចំនួន ១,៨៤១,១៣១ នាក់ ជាមួយនឹងករណីស្លាប់សរុបចំនួន ១៨,៦៩៩ នាក់។

ដោយឡែកក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះមនុស្សចំនួន ៣៥០,២៤៣ នាក់ បានទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩លើកដំបូង ចំនួន ៣៣១,៨៦៤ នាក់ បានទទួលការចាក់វ៉ាក់សាំងលើកទី២ និងចំនួន ២៤,២៧១ បានចាក់វ៉ាក់សាំងដូសជំរុញ ធ្វើចំនួនសរុបទូទាំងប្រទេសមានចំនួន ៦៩,៩២៣,៥៤០ នាក់៕ 

Khcct banner

អត្ថបទទាក់ទង