Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Photo 2022 09 21 17.27.20
Photo 2022 08 27 11.03.25
Cc time 1800 x 300

សម្តេច ស ខេង នឹងឆ្លើយតបចំពោះតម្រូវការរបស់ពលករចំណាកស្រុកក្នុងស្ថានភាពកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

ភ្នំពេញ៖ សម្តេច ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្រាប់ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ។ 

កិច្ចប្រជុំនេះមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងអង្គការសហប្រជាជាតិ តំណាងអង្គទូត ស្ថាប័ន អង្គការអន្តរជាតិនានា ថ្នាក់ដឹកនាំ នៃគណៈកម្មាធិការជាតិគ.ជ.ប.ជ អង្គភាព ស្ថាប័ន និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត។

យោងតាមក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០ សម្តេច ស ខេង នឹងពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពរីករាលដាលនៃជម្ងឺកូវីដ-១៩ (COVID-19) ពាក់ព័ន្ធការងារអន្តរក្រសួង និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
ពាក្យទាក់ទង: ពលករចំណាកស្រុក
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង