Yearendyearend1140x150

ប្រទេសបាបាដូសបានជ្រើសរើសប្រធានាធិបតីដំបូងដើម្បីជំនួសម្ចាស់ក្សត្រីអង់គ្លេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រទេសបាបាដូសបានជ្រើសរើសប្រធានាធិបតីដំបូងដើម្បីជំនួសម្ចាស់ក្សត្រីអង់គ្លេស ប្រភពរូប៖ The Bangkok Post

បាបាដូស៖ ប្រទេសបាបាដូស(Barbados) បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីដំបូងរបស់ខ្លួន ដែលជាជំហានសំខាន់ក្នុងការរៀបចំ ដើម្បីក្លាយជាសាធារណៈរដ្ឋ និងដកម្ចាស់ក្សត្រី អេលីហ្សាប៊េត ទី២ (Elizabeth II) របស់ចក្រភពអង់គ្លេសចេញពីតំណែងប្រមុខរដ្ឋនៃកោះការាបៀន(Caribbean) ។

លោកស្រី Sandra Mason ដែលជាអគ្គទេសាភិបាលបច្ចុប្បន្ន នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតី នៅថ្ងៃទី ៣០ ខែវិច្ឆិកាខាងមុខ ដែលជាខួបលើកទី ៥៥ របស់ប្រទេស បាបាដូស(Barbados) ទទួលបានឯករាជ្យពីចក្រភពអង់គ្លេស។

ការបោះឆ្នោតសភានេះ ត្រូវបានគេចាត់ទុកថា ជា “ប្រវត្តិសាស្ត្រនៅលើផ្លូវឆ្ពោះទៅសាធារណរដ្ឋ” ដោយរដ្ឋាភិបាល Barbados បានបង្ហោះនៅលើធ្វីតធ័រ ថាសភានិងព្រឹទ្ធសភារបស់ខ្លួនបានជ្រើសរើសលោកស្រី Sandra Mason អាយុ ៧២ ឆ្នាំកាលពីថ្ងៃពុធ។

នៅខែកញ្ញាឆ្នាំ ២០២០ លោកស្រី Mason បានប្រកាសពីការបែកគ្នាជាមួយចក្រភពអង់គ្លេស ដោយនិយាយថា «ពេលវេលាបានមកដល់ហើយ ដើម្បីចាកចេញពីអតីតកាលអាណានិគមរបស់ប្រទេសទាំងស្រុង»។ លោកស្រីបន្តថា «ទោះបីជាទទួលបានឯករាជ្យជាងកន្លះសតវត្សមុន ប្រទេសរបស់យើង អាចស្ថិតក្នុងការសង្ស័យអំពីសមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រងខ្លួនឯង»។

នៅពេលសួរអំពីផែនការកាលពីឆ្នាំមុន អ្នកនាំពាក្យវិមាន Buckingham បាននិយាយ ថាវាជាបញ្ហាសម្រាប់រដ្ឋាភិបាល និងប្រជាជន Barbados។

ប្រទេស Barbados មានប្រជាជនតិចជាង 300.000 នាក់ ត្រូវបានទាមទារដោយជនជាតិអង់គ្លេសក្នុងឆ្នាំ ១៦២៥។ ពេលខ្លះប្រទេសនេះត្រូវបានគេហៅថា "Little England" ឬ «កូនប្រទេសអង់គ្លេស»សម្រាប់ភាពស្មោះត្រង់ចំពោះទំនៀមទម្លាប់របស់អង់គ្លេស។

កោះភាគខាងកើតបំផុតរបស់ការាបៀនត្រូវបានគេស្គាល់ផងដែរថា ជាកន្លែងកំណើតរបស់កំពូលតារាចម្រៀង Rihanna ដែលជាឯកអគ្គរដ្ឋទូតរបស់ប្រទេស Barbados ដែលមានភារកិច្ចលើកកម្ពស់ការអប់រំ ទេសចរណ៍ និងការវិនិយោគ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង