Yearendyearend1140x150

ដ្រូនវាយប្រហារលើទីស្នាក់ការមួយរបស់ស៊ីរីគឺបញ្ជាដោយកងកម្លាំងអាមេរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ដ្រូនវាយប្រហារលើទីស្នាក់ការមួយរបស់ស៊ីរីគឺបញ្ជាដោយកងកម្លាំងអាមេរិក ប្រភពរូប៖ NBC News

ស៊ីរី៖ ការវាយប្រហារដោយដ្រូនទៅលើទីស្នាក់ការមួយនៅភាគខាងត្បូងប្រទេសស៊ីរីកាលពីថ្ងៃពុធ ត្រូវបានគេសង្ស័យថា ជាដ្រូនដែលប្រើប្រាស់ដោយកងកម្លាំងសហរដ្ឋអាមេរិក។

លោក Bill Urban អ្នកនាំពាក្យបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក បានហៅការវាយប្រហារនេះថាជាចេតនា និងសម្របសម្រួល។ លោកបានបន្តថា ផ្អែកលើរបាយការណ៍ដំបូង ការវាយប្រហារនេះ បានប្រើប្រាស់ទាំងប្រព័ន្ធអាកាស និងការបាញ់ដោយប្រយោល។

មន្ត្រីអាមេរិកបាននិយាយថា ការវាយប្រហារនេះគ្មានអ្នករបួស ឬស្លាប់ជនជាតិអាមេរិកទេ។ ការវាយប្រហារនេះ បានកើតឡើងនៅមូលដ្ឋាន Al-Tanf ស្ថិតនៅក្នុងប្រទេសស៊ីរី ក្បែរព្រំដែនជាមួយអ៊ីរ៉ាក់ និងហ្ស៊កដានី។

ទីតាំងនេះត្រូវបានបង្កើតឡើងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកម្ចាត់ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយមប៉ុន្តែព័ត៌មានមួយចំនួនសម្រាប់របាយការណ៍នេះ បានមកពី Associated Press ទីភ្នាក់ងារបារាំង និង Reuters៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង