Cct850x100 1
1800px x h300px kh

ចិនបានចាក់វ៉ាក់សាំង៨០%ហើយនឹងអាចបើកប្រទេសវិញនៅឆ្នាំ២០២២

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ចិនបានចាក់វ៉ាក់សាំង៨០%ហើយនឹងអាចបើកប្រទេសវិញនៅឆ្នាំ២០២២ ប្រភពរូប៖ CCTV

ចិន៖ លោក សៅ យី មីង(Shao Yi Ming)ប្រធានអ្នកជំនាញនៃមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺចិនបាននិយាយនៅថ្ងៃទី ២០ នេះថា ឥឡូវនេះអត្រាចាក់វ៉ាក់សាំងក្នុងប្រទេ បានឈានដល់ជាង ៨០%ហើយ អាចបង្កើតភាពស៊ាំក្នុងសហគមន៍ សម្រាប់ទប់ទល់ការវាយលុកនៃកូវីដ-១៩ នឹងមានសមត្ថភាពគ្រប់គ្រងការរីករាលដាលនៃជំងឺនេះបាន។

លោក សៅ យី មីង ធ្វើបទសម្ភាសន៍ជាមួយនឹងបណ្តាញពាណិជ្ជកម្មចិន(CBN )បាននិយាយថា បច្ចុប្បន្ននេះ ប្រទេសចិននៅតែស្ថិតក្នុងដំណាក់កាលបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ពីក្រៅប្រទេស និង ការពារប្រទេសកុំឱ្យជំងឺនេះផ្ទុះឡើងវិញ។

យុទ្ធសាស្ត្របង្ការសុខភាពសាធារណៈ និង ការចាក់វ៉ាក់សាំង បានធ្វើស្របពេលជាមួយគ្នា ហើយអាចអនុវត្តបានយ៉ាងល្អ។ យោងតាមគេហទំព័រផ្លូវការរបស់គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិនបានឪ្យដឹងថា គិតត្រឹមថ្ងៃទី ១៩ ខែតុលា នៅប្រទេសចិនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបបានចំនួន ២២៣៦,២២៦ លានដូសហើយ។

នៅពេលសួរថាតើពេលណាទើបអាចបើកប្រទេសឡើងវិញបាន លោក កៅ ហ្វូ (Gao Fu)នាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់ប្រទេសចិន បាននិយាយកាលពីសប្តាហ៍មុនថា ប្រសិនបើប្រទេសចិនអាចសម្រេចបានអត្រាចាក់វ៉ាក់សាំងលើសពី ៨៥% នៅដើមឆ្នាំ ២០២២ វានឹងជាការជោគជ័យមួយ។ ទោះបីជាមានការឆ្លងមេរោគទៀតក៏ដោយ ទីមួយ គឺចំនួននៃការឆ្លងនឹងថយចុះ ទីពីរគឺមិនមានជំងឺធ្ងន់ធ្ងរនិងការស្លាប់ទៀតទេ។ នៅពេលនោះ "ខ្ញុំត្រូវសួរវិញថា នៅពិភពលោកមើលឃើញអត្រាស្លាប់បានធ្លាក់ចុះយ៉ាងទាប ដូច្នេះហេតុអ្វីបានជាយើងមិនបើកប្រទេសវិញ?"៕

Khcct banner

អត្ថបទទាក់ទង