Cct850x100 1
1800px x h300px kh

កម្ពុជាបើកឡើងវិញឱ្យពលរដ្ឋក្នុងអាស៊ានចូលកម្ពុជាដោយមិនបាច់សុំទិដ្ឋាការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/


នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍

ភ្នំពេញ៖ រាជរដ្ឋាភិបាកម្ពុជា បានសម្រេចលើកលែងទិដ្ឋការចំពោះប្រទេសសមាជិកអាស៊ាន និង ប្រទេសដែលមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការដែលបំណងចង់វិលចូលមកប្រទេសកម្ពុជា។ការលើកលែងនេះ ធ្វើឡើងស្របគ្នាជាមួយការកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរខ្មែរ និងបរទេស មន្រ្តី និងវិនិយោគិន ដែលបានចាក់វ៉ាក់សាំងរួច។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ជនបរទេសអាចស្នើសុំទិដ្ឋាការប្រភេទ T នៅតាមបណ្តាស្ថានទូត/ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេសបាន ប៉ុន្តែរាជរដ្ឋាភិបាលមិនទាន់អនុញ្ញាតឲ្យស្នើសុំទិដ្ឋាការពេលមកដល់(Visa on Arrival )នៅឡើយ។

បើតាមនាយឧត្តមសេនីយ៍ កែវ វណ្ណថន ចំពោះប្រទេសដែលមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការជាមួយព្រះរាជាណាចក្រកម្ពុជា អ្នកដំណើរដែលកាន់លិខិតឆ្លងដែនរបស់ប្រទេសនោះ អាចធ្វើដំណើរចូលកម្ពុជាបានដោយលើកលែងការស្នើសុំទិដ្ឋាការតាមលក្ខខ័ណ្ឌ និងរយៈពេលអនុញ្ញាតឲ្យស្នាក់នៅដែលបានកំណត់។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) លោកស្រីពិតជាមានការសាទរយ៉ាងខ្លាំងចំពោះការសម្រេចមួយនេះ ព្រោះវានឹងធ្វើឱ្យមានភ្ញៀវបរទេសដែលបានចាក់វ៉ាក់សាំងរួច ពិចារណានៅក្នុងការធ្វ់ដំណើរកម្សាន្តនៅកម្ពុជា។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៧ មេសា ឆ្នាំ២០២០ បានសម្រេចចេញវិធានការរឹតបន្តឹងការធ្វើដំណើររបស់ជនបរទេសចូលមកប្រទេសកម្ពុជា។ក្នុងវិធានការនោះ រដ្ឋាភិបាលបានផ្អាកជាគោលការណ៍លើកលែងទិដ្ឋាការ និង ការផ្តល់ទិដ្ឋាការទេសចរជូនដល់បរទេសទាំងអស់។ការសម្រេចពេលនោះដោយសារតែកូវីដនៅកម្ពុជាកំពុងឆ្លងដែលជាក្តីបារម្ភរបស់រដ្ឋាភិបាលកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង