Yearendyearend1140x150

ម៉ាឡេស៊ីដាក់ឱសានវាទដល់មន្ត្រីរាជការទាំងអស់ទៅ«ចាក់វ៉ាក់សាំង»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ម៉ាឡេស៊ីដាក់ឱសានវាទដល់មន្ត្រីរាជការទាំងអស់ទៅ«ចាក់វ៉ាក់សាំង»

ម៉ាឡេស៊ី៖ រដ្ឋាភិបាលម៉ាឡេស៊ី បានចេញឱសានវាទដោយបញ្ជាឱ្យមន្ត្រីរាជការទាំងអស់ ត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដមុនថ្ងៃទី ១ ខែវិច្ឆិកា បើមិនដូច្នេះទេនឹងត្រូវទទួលវិន័យឬបណ្តេញចេញ។

យោងតាមសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោក Mohd Khairul Adib Abd Rahman អគ្គនាយកនៃនាយកដ្ឋានសេវាកម្មសាធារណៈ (PSD) កាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលនឹងអនុវត្តគោលនយោបាយថ្មីមួយ សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយកំណត់ឱ្យមន្ត្រីរាជការបញ្ចប់ការចាក់វ៉ាក់សាំងមុនថ្ងៃទី១ ខែវិច្ឆិកា។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ប្រសិនបើមន្រ្តីរាជការមិនអាចចាក់វ៉ាក់សាំងបានដោយសារហេតុផលសុខភាព ប្រធាននាយកដ្ឋានអាចណែនាំឱ្យពួកគេធ្វើការពិនិត្យសុខភាព។ មន្រ្តីរាជការមានទំនួលខុសត្រូវក្នុងការចាក់វ៉ាក់សាំង ដោយអនុលោមតាមបទបញ្ជារបស់រដ្ឋាភិបាល។ ការចាក់វ៉ាក់សាំងនេះ គឺដើម្បីធានាបាននូវបរិយាកាសការងារប្រកបដោយសុវត្ថិភាពនិងផលិតភាពសេវាកម្មសាធារណៈក្នុងកម្រិតល្អបំផុត។

ប្រធាននាយកដ្ឋាន ក៏អាចបញ្ជាឱ្យមន្រ្តី ដែលមិនទាន់បានចាក់វ៉ាក់សាំងឱ្យធ្វើតេស្តរកកូវីដ១៩ នៅពេលណាក៏បាន ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពរបស់ពួកគេ។

សេចក្តីជូនដំណឹងនេះបានបញ្ជាក់ទៀតថា ចំពោះអ្នកដែលមានបញ្ហាសុខភាព ហើយមិនអាចចាក់វ៉ាក់សាំងបាន រាល់ការចំណាយលើការធ្វើតេស្តរកកូវីដ១៩ ជាបន្ទុករបស់រដ្ឋាភិបាល។

យោងតាមទន្នន័យបានបង្ហាញថា បច្ចុប្បន្ននៅតែមានមន្រ្តីរាជការចំនួន ១៦.៩០២ នាក់ឬ ១.៦% ដែលមិនទាន់បានចាក់វ៉ាក់សាំង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង