Yearendyearend1140x150

ចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់នៅឥណ្ឌាកើនឡើងដល់ ៣៤ នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ទឹកជំនន់កំពុងកើតឡើងនៅរដ្ឋអ៊ុតតារ៉ាខាន់ប្រទេសឥណ្ឌា ប្រភពរូប៖ ស៊ីនហួរ

ឥណ្ឌា៖ ចំនួនមនុស្សស្លាប់នៅក្នុងរដ្ឋ អ៊ុតតារ៉ាខាន់ (Uttarakhand) ប្រទេសឥណ្ឌា ដែលរងគ្រោះដោយទឹកជំនន់បានកើនឡើងដល់ ៣៤ នាក់ ហើយមនុស្ស ៥ នាក់បានបាត់ខ្លួន នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់។

នាយករដ្ឋមន្រ្តីរដ្ឋ Uttarakhand លោក Dhami បានប្រកាសផ្តល់សំណង ជាប្រាក់ចំនួន ៤០០.០០០ រូពី (ប្រហែល ៥.៣២៩ ដុល្លារអាមេរិក) ដល់គ្រួសារនៃអ្នកស្លាប់ម្នាក់ៗ។

លោក Dhami បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា មនុស្ស ៥ នាក់បានបាត់ខ្លួននៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់។ ហើយអ្នកដែលបាត់បង់ផ្ទះសម្បែងរបស់ពួកគេ នឹងត្រូវផ្តល់ឱ្យ ១០៩.០០០ រូពី (ប្រហែល ១.៤៥២ ដុល្លារ) ។

តំបន់ Nainital គឺជាកន្លែងមួយដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៅរដ្ឋភាគខាងជើង ហើយការប្រមូលផ្ដុំដុំពពក ក៏ត្រូវបានគេរាយការណ៍នៅតំបន់ Ramgarh ផងដែរ។

ក្រុមកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ និងកងទ័ពអាកាសឥណ្ឌាត្រូវបានឆ្លើយតបជាបន្ទាន់ក្នុងការជួយសង្រ្គោះគ្រោះមហន្តរាយ និងសង្គ្រោះមនុស្សដែលជាប់គាំងនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង