Yearendyearend1140x150

តួរគីរិះគុណប្រទេសលោកខាងលិចលូកដៃចូលសុំណុំរឿងសកម្មជននយោបាយរបស់តុលាការ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រដ្ឋមន្រ្តីក្រសួងការបរទេសតួរគី លោក Cavusoglu ប្រភពរូប៖ ស៊ីនហួរ

តួរគី៖ ក្រសួងការបរទេសតួរគី បានរិះគុណចំពោះបណ្តាប្រទេសលោកខាងលិចចំនួន ១០ រួមទាំងសហរដ្ឋអាមេរិកផងដែរ ដោយពួកគេបានចេញសេចក្តីថ្លែងការណ៍រួមមួយ ចំពោះការមិនគោរពចំពោះសំណុំរឿងតុលាការនៅតួរគី និងជំរុញឱ្យ "រក្សាកាតព្វកិច្ចរបស់ពួកគេ" ។

ភាគីតួរគី បានចោទប្រកាន់ពួកគេពីបទ «ធ្វើនយោបាយលើសំណុំរឿងតុលាការ និង ដាក់សម្ពាធលើប្រព័ន្ធតុលាការតួរគី ដែលប្រឆាំងនឹងនីតិរដ្ឋលទ្ធិប្រជាធិបតេយ្យ និងឯករាជ្យភាពនៃប្រព័ន្ធតុលាការដែលពួកគេអះអាងថាជាការពារ»។

ស្ថានទូតសហរដ្ឋអាមេរិក កាណាដា បារាំង ហ្វាំងឡង់ ដាណឺម៉ាក អាល្លឺម៉ង់ ហូឡង់ នូវែលសេឡង់ ន័រវែស និងស៊ុយអែត នៅតួរគីបានចេញសេចក្តីថ្លែងការណ៍រួមមួយនៅលើបណ្តាញសង្គមនៅថ្ងៃទី ១៨ ស្តីពីករណីពាក់ព័ន្ធនឹងសកម្មជននយោបាយតួរគីលោក អូសម៉ាន់ ខាវ៉ាឡា (Osman Kavala )។

លោក Osman Kavala ត្រូវបានឃុំឃាំងអស់រយៈពេលជាយូរមកហើយ ក្រោយសវនាការត្រូវបានពន្យារពេល ដែលធ្វើឱ្យមានសំណួរថាតើប្រព័ន្ធតុលាការតួរគីដើរតាមលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ និងតម្លាភាពដែរឬទេ។ សេចក្តីថ្លែងការណ៍ បានអំពាវនាវឱ្យភាគីទួរគីដោះលែងលោក Osman Kavala ជាបន្ទាន់ស្របតាមសេចក្តីសម្រេចឆ្នាំ ២០១៩ របស់តុលាការសិទ្ធិមនុស្សអឺរ៉ុប។

លោក Osman Kavala ត្រូវបានគេចោទប្រកាន់ថា បានចូលរួមក្នុងការរៀបចំធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលក្នុងឆ្នាំ ២០១៣ និងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅឆ្នាំ ២០១៦ ហើយត្រូវបានឃុំខ្លួនតាំងពីឆ្នាំ ២០១៧ ។ ខណៈស្ថាប័នតុលាការបានបញ្ចូលសំណុំរឿងទាំងពីរនេះ ដើម្បីជំនុំជម្រះនៅក្នុងខែកុម្ភៈឆ្នាំនេះ។

ប៉ុន្តែថ្មីៗនេះ តុលាការបានសំរេចថា សវនាការនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៦ ខែវិច្ឆិកា ដើម្បីសម្រេចថាតើត្រូវដោះលែងឬយ៉ាងណា។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌តួរគីលោក អាប់ឌុល ហាមីត ហ្គូល (Abdul Hamid Gul ) បានវាយបកលើបណ្តាញសង្គមនៅថ្ងៃទី ១៩ ថា “គ្មានឯកអគ្គរដ្ឋទូតណាម្នាក់ មានសិទ្ធិណែនាំតុលាការរបស់យើងទេ»។

គណៈកម្មការអឺរ៉ុបបានព្រមានតួរគី កាលពីខែមុនថា លុះត្រាតែភាគីតួរគីដោះលែង លោក Osman Kavala មុនពេលទីស្តីការគណៈរដ្ឋមន្រ្តីនៃគណៈកម្មការអឺរ៉ុបជួបគ្នានៅខែវិច្ឆិកា ហើយគណៈកម្មការអឺរ៉ុបនឹងចាត់វិធានការប្រឆាំងនឹងការអនុវត្តខុសច្បាប់របស់តួរគី ដោយប្រទេសតួរគីអាចនឹងត្រូវដាក់ទណ្ឌកម្ម ឬបាត់បង់សមាជិកភាពរបស់គណៈកម្មការអឺរ៉ុប៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង