Yearendyearend1140x150

គណបក្សប្រឆាំងស៊ីរីយល់ព្រមចាប់ផ្តើមតាក់តែងរដ្ឋធម្មនុញ្ញថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរីលោក Geir Pedersen ប្រភពរូប៖ Middle East Monitor

ស៊ីរី៖ បន្ទាប់ពីសម្រាកជិត ៩ ខែ រដ្ឋាភិបាលស៊ីរីនិងតំណាងក្រុមប្រឆាំង គ្រោងនឹងចាប់ផ្តើមកិច្ចចរចាសម្របសម្រួលថ្មីមួយរបស់អង្គការសហប្រជាជាតិ ក្នុងគោលបំណងធ្វើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីមួយសម្រាប់ប្រទេសស៊ីរី។

ការជួបប្រជុំក្រៅផ្លូវការបានធ្វើឡើងនៅថ្ងៃអាទិត្យជាមួយសមាជិកគណៈកម្មាធិការដែលមានភារកិច្ចរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី។ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរីលោក Geir Pedersen បានបង្ហាញភាពរីករាយបន្ទាប់ពីបានជួបជាមួយរដ្ឋាភិបាលនិងតំណាងគណបក្សប្រឆាំងនៃគណៈកម្មាធិការធម្មនុញ្ញដែលមានសមាជិក ៤៥ នាក់។

លោក Geir Pedersen បាននិយាយថា ប្រធានទាំងពីរឥឡូវនេះ បានយល់ស្របសម្រាប់កំណែទម្រង់រដ្ឋធម្មនុញ្ញ និងចាប់ផ្តើមតាក់តែងកំណែទម្រង់រដ្ឋធម្មនុញ្ញនៅស៊ីរី។

សេចក្តីព្រាងរដ្ឋធម្មនុញ្ញនេះ ត្រូវបានគេមើលឃើញថា ជាធាតុសំខាន់ក្នុងការបញ្ចប់សង្គ្រាមជាងមួយទសវត្ស ដែលត្រូវបានគេប៉ាន់ស្មានថា បានសម្លាប់មនុស្សកន្លះលាននាក់ និងមនុស្សផ្លាស់ទីលំនៅជិត ១៣.៥ លាននាក់ទាំងនៅក្នុងប្រទេសស៊ីរីនិងជាជនភៀសខ្លួននៅក្នុងប្រទេសជិតខាង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង