Yearendyearend1140x150

ទឹកជំនន់ធ្វើឲ្យមានការបាក់ដីនិងសម្លាប់មនុស្ស៣នាក់នៅវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ទឹកជំនន់ជន់លិចនៅភាគខាងជើងខេត្ត ង៉ែអានភាគកណ្តាលវៀតណាម​ ប្រភពរូព៖ VN Express International

វៀតណាម៖ យ៉ាងហោចណាស់មនុស្សបីនាក់បានស្លាប់នៅប្រទេសវៀតណាម ដោយសារភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានទឹកជំនន់និងការបាក់ដីកាលពីចុងសប្តាហ៍។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបាននិយាយកាលពីថ្ងៃអាទិត្យថា ឪពុកនិងកូនប្រុសម្នាក់បានស្លាប់ បន្ទាប់ពីត្រូវទឹកជំនន់ជន់លិចនៅភាគខាងជើងខេត្ត ង៉ែអានភាគកណ្តាលវៀតណាមកាលពីថ្ងៃសៅរ៍។

នៅខេត្ត ហាវប៊ិញ ចម្ងាយប្រហែល ២៧០ គីឡូម៉ែត្រភាគខាងជើងទីក្រុងង៉ែអាន មនុស្សម្នាក់បានស្លាប់ដោយសារការបាក់ដីកាលពីព្រឹកថ្ងៃអាទិត្យ។ ខណៈចាប់តាំងពីថ្ងៃសៅរ៍មក តំបន់ភាគកណ្តាលបានទទួលភ្លៀងធ្លាក់ខ្លាំងពី ៧០-១៥០ មីលីម៉ែត្រ

គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ មនុស្សយ៉ាងតិច ៣ នាក់ផ្សេងទៀតបានបាត់ខ្លួននៅខេត្ត Quang Binh និងខេត្ត Quang Tri ខណៈដែលទឹកទន្លេបានហូរកាត់ផ្លូវបានប្រែក្លាយទៅជាស្ទឹង ហើយការរស់នៅប្រចាំថ្ងៃត្រូវបានរំខាន។

យោងតាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមជាតិនៅថ្ងៃច័ន្ទនេះ តំបន់រវាងខេត្តង៉ែអាននិងខេត្តធៀធៀនហូ នឹងទទួលបានបរិមាណទឹកភ្លៀងពី ៥០-១៣០ មីលីម៉ែត្រ និង ១៥០ មីលីម៉ែត្រនៅកន្លែងខ្លះ។

មជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមជាតិបានព្រមានថា នេះអាចបង្កឱ្យមានទឹកជំនន់និងការរអិលបាក់ដីនៅតំបន់ភ្នំនិងការជន់លិចបន្ថែមទៀតនៅតំបន់ទំនាបនិងទន្លេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង