Yearendyearend1140x150

ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង១ម៉ឺននាក់បន្ថែមនៅថ្ងៃនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង១ម៉ឺននាក់បន្ថែមនៅថ្ងៃនេះ ប្រភពរូប៖ The Bangkok Post

ថៃ៖ ប្រទេសថៃ បានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ១០,១១១ នាក់បន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន ៦៣ នាក់ នៅថ្ងៃទី១៨ ខែតុលានេះ។

ក្រសួងសុខាភិបាលថៃ បានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មីចំនួន ១០,១១១ នាក់បន្ថែមទៀត ដែលបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះមាន ៤១ នាក់ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។

ខណៈអ្នកជំងឺ ១០,៦១២ នាក់ បានជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ ហើយករណីសរុបនៅក្នុងប្រទេសនេះ បានកើនឡើងចំនួន ១,៧៩៣,៨១២ នាក់ ជាមួយនឹងករណីស្លាប់សរុបចំនួន ១៨,២៤២ នាក់។

ដោយឡែកក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះមនុស្សចំនួន ២៣៨,០២៥នាក់ បានទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩លើកដំបូង ចំនួន ២១៧,៣៧២ នាក់ បានទទួលការចាក់វ៉ាក់សាំងលើកទី២ និងចំនួន ១៩,៦៦៦ បានចាក់វ៉ាក់សាំងដូសជំរុញ ធ្វើចំនួនសរុបទូទាំងប្រទេសមានចំនួន ៦៥,៦៧៧,៧៩៤ នាក់៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង