Yearendyearend1140x150

ផ្ទៃដីកសិកម្មថៃចំនួន៥.៣៣លានរ៉ៃបានរងផលប៉ះពាល់ដោយទឹកជំនន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ផ្ទៃដីកសិកម្មថៃចំនួន៥.៣៣លានរ៉ៃបានរងផលប៉ះពាល់ដោយទឹកជំនន់ ប្រភពរូប៖ The nation thailand

ថៃ៖ ក្រសួងកសិកម្មនិងសហប្រតិបត្តិការថៃ បានរាយការណ៍នៅថ្ងៃអាទិត្យថា ផ្ទៃដីកសិកម្មជាង ៥.៣៣ លានរ៉ៃ នៅតំបន់មួយចំនួននៃប្រទេសថៃ បានរងផលប៉ះពាល់ដោយទឹកជំនន់ចាប់ពីថ្ងៃទី ១ ខែកញ្ញាដល់ថ្ងៃទី ១៥ ខែតុលា។

ចំការដំណាំចំនួន ៥.៣៣ លានរ៉ៃនៅខេត្តចំនួន ៤៨ បានរងផលប៉ះពាល់ដោយទឹកជំនន់ ខណៈចំនួនកសិករដែលរងផលប៉ះពាល់សរុបមានចំនួន ៤៦៣,៦១៥ នាក់។ ក្នុងនោះស្រូវ ៣.៦១ លានរ៉ៃ ដំណាំ ១.៦៧ លានរ៉ៃ និង ៣៩,៥០០ រ៉ៃ ជាចម្ការផ្លែឈើនិងកន្លែងផ្សេងទៀត។ ហើយក្រសួងនឹងផ្តល់ជំនួយហិរញ្ញវត្ថុដំបូងចំនួន ៦.៧០០ បាត ក្នុងមួយគ្រួសារដែលរងផលប៉ះពាល់។

អាជីវកម្មជលផលនៅក្នុងខេត្តចំនួន ៣៨ ក៏ត្រូវបានរងផលប៉ះពាល់ ដោយទឹកជំនន់ផងដែរ ជាមួយនឹងផ្ទៃដីខូចខាតសរុបជាង ៥៧.០០០ រ៉ៃ ដែលប៉ះពាល់ដល់កសិករប្រហែល ៤០.៩០០ នាក់។ ក្រសួងនឹងផ្តល់ជំនួយហិរញ្ញវត្ថុដំបូងចំនួន ២២.២៧២ បាតក្នុងមួយគ្រួសារដែលរងផលប៉ះពាល់។

អាជីវកម្មបសុសត្វក្នុងខេត្តចំនួន ១៥ បានរងផលប៉ះពាល់ ដោយទឹកជំនន់គ្របដណ្តប់លើផ្ទៃដី ៦.៩៣៨ រ៉ៃ។ កសិករជាង ៤៤,៦០០ នាក់ដែលចិញ្ចឹមសត្វចំនួន ៦.៧៤ លានក្បាល បានរងផលប៉ះពាល់។ ក្នុងចំណោមនោះមានសត្វស្លាប ៦.៣៤ លានក្បាល សត្វជ្រូកប្រហែល ១៩៥,០០០ គោចំនួន ១៥០,០០០ និង ពពែនិងចៀម ៥១.៣០០ ក្បាល។ ខណៈនាយកដ្ឋានកំពុងធ្វើការប៉ាន់ប្រមាណការខូចខាតនិងសំណង។

ជាមួយគ្នានេះដែរ នាយកដ្ឋានធារាសាស្ដ្របានរាយការណ៍នៅថ្ងៃអាទិត្យទី ១៧ ខែតុលានេះថា ស្ថានភាពទឹកជំនន់នៅខេត្តចំនួន ២០ មិនទាន់ស្រកចុះនៅឡើយទេ។ ខេត្តទាំងនេះ មានខេត្តនគររាជសីម៉ា, ឆៃយ៉ាភូម, ខនកែន, កាឡាស៊ីន, មហាសារាខម, អ៊ូប៊ុនរ៉ាត់ថានី, ឡបបូរី, សារ៉ាបូរី, អយុធ្យា, ស៊ីងបូរី, អុងថុង, ភីតសានុលុក, ភីឈីត, ឆៃណាត, ស៊ូផាន់បូរី, អ៊ូថានីថានី, រ៉ៃ, ត្រាត, ចន្ថាបូរី និង ប្រាជីនបូរី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង