Yearendyearend1140x150
Img 0571

ការធ្វើឃាតសមាជិកសភាអង់គ្លេសត្រូវបានគេសង្ស័យថាជាអំពើភេរវកម្ម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ការធ្វើឃាតសមាជិកសភាអង់គ្លេសត្រូវបានគេសង្ស័យថាជាអំពើភេរវកម្ម ប្រភពរូប៖ ស៊ីនហួរ

អង់គ្លេស៖ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍នៅថ្ងៃទី ១៧ ថា ជនសង្ស័យក្នុងការធ្វើឃាតលោក ដេវីដ អាម៉េស (David Ames) សមាជិកសភាអង់គ្លេសកាលពីថ្ងៃទី ១៥ គឺជាជនជាតិអង់គ្លេសដើមកំណើតសូម៉ាលី ហើយការធ្វើឃាតនេះត្រូវបានគេសង្ស័យថាជាអំពើភេរវកម្មដោយអង្គការជ្រុលនិយមសូម៉ាលី Al-Shabaab ។

ប៉ូលីសអង់គ្លេស មិនបានបង្ហាញពីអត្តសញ្ញាណរបស់ជនសង្ស័យនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសជាច្រើនបានបង្ហាញថា ជនសង្ស័យមានឈ្មោះ អាលី ហាប៊ី អាលី (Ali Harbi Ali) អាយុ ២៥ ឆ្នាំមានដើមកំណើតសូម៉ាលី។

លោក អាម៉េស ត្រូវបានអាលីសម្លាប់ដោយប្រើកាំបិតនៅនឹងកន្លែងអំឡុងពេលជួបជាមួយអ្នកបោះឆ្នោតនៅក្នុងព្រះវិហារមួយនៅអេសសេស (Essex)។ យោងតាមរបាយការណ៍ អាលីបានចាក់សម្លាប់លោក អាម៉េស ច្រើនជាង ១០ កាំបិត។ សារព័ត៌មាន Daily Mail បានដកស្រង់សម្តីបុគ្គលិកនាយកដ្ឋានសន្តិសុខមួយចំនួនបានរាយការណ៍ថា អាលីបានចាប់ផ្តើមរៀបចំផែនការវាយប្រហារនេះ ជាងមួយសប្តាហ៍មុន។

ប៉ូលីសបានចាត់ថ្នាក់ហេតុការណ៍នេះ ថាជាការវាយប្រហារភេរវកម្ម ហើយនាយកដ្ឋានប្រឆាំងភេរវកម្មនៃនាយកដ្ឋានប៉ូលីសទីក្រុងឡុងដ៍ បានដឹកនាំការស៊ើបអង្កេតនេះ។ ប៉ូលីសបានបញ្ជាក់ថា មូលហេតុនៃឧក្រិដ្ឋកម្មនេះ អាចពាក់ព័ន្ធនឹងអំពើជ្រុលនិយមខាងសាសនា។

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា អាលីត្រូវបានចុះបញ្ជីជា“ហានិភ័យនៃភាពជ្រុលនិយម” ដោយទីភ្នាក់ងារប្រឆាំងភេរវកម្មអង់គ្លេសកាលពីប៉ុន្មានឆ្នាំមុន។ ទោះយ៉ាងណាក៏ដោយយោងតាមរបាយការណ៍របស់BBC អាលីមិនដែលជាគោលដៅឃ្លាំមើលផ្លូវការរបស់នាយកដ្ឋានសន្តិសុខអង់គ្លេសទេ។

កាសែត Sunday Times បានរាយការណ៍ថា ប៉ូលីសនិងនាយកដ្ឋានសន្តិសុខជឿជាក់ថា អាលីអាចរងផលប៉ះពាល់ដោយអង្គការជ្រុលនិយមសូម៉ាលី Al-Shabaab តែគេមិនទាន់រកឃើញថាមានសហការីណាមួយឡើយ។

បន្ទាប់ពីលោក អាម៉េស ស្លាប់ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកព្រីតធី ប៉ាតេល (Pritty Patel) បាននិយាយនៅថ្ងៃទី ១៧ ថា សភានិងប៉ូលីសបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រឹងសន្តិសុខរបស់អ្នកតាក់តែងច្បាប់។ វិធានការថ្មីអាចរួមបញ្ចូលការតម្រូវឱ្យអ្នកតំណាងរាស្ត្រជូនដំណឹងដល់ប៉ូលីសអំពីការធ្វើដំណើររបស់ពួកគេ និងសម្រាប់ការការពារប៉ូលីសនៅពេលអ្នកតំណាងរាស្ត្រជួបជាមួយអ្នកបោះឆ្នោត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង